ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងអប់រំ៖ បេក្ខជនមួយចំនួនបញ្ហាសុខភាព អំឡុងពេលដំណើរសំណេរប្រឡងបាក់ឌុប ខណៈការប្រឡងក្នុងព្រឹកថ្ងៃទី១បានបញ្ចប់

120


ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា នៅក្នុងដំណើការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម្រាប់ថ្ងៃទី១ ថ្ងៃទី២០ ខែសីហា ២០១៨នេះ មានបេក្ខជនប្រឡង នៅតាមមណ្ឌលមួយចំនួន មានបញ្ហាសុខភាព ក្នុងអំឡុងពេល នៃដំណើរការសំណេរប្រឡង។ ក្រសួងអប់រំ បានស្នើឲ្យបេក្ខជនទាំងអស់ ដែលមានសុខភាពមិនល្អ សូមធ្វើអារម្មណ៍ឲ្យស្រួល កុំភ័យ តែពីរថ្ងៃទេ ចប់ហើយ ប្អូនៗប្រឡងបាក់ឌុបឲ្យចប់។

ក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ថា ភាគច្រើននៃសិស្ស ដែលមានបញ្ហាសុខភាព គឺមានអាការៈវិលមុខ ខ្យល់គរ ក្អួត ជាដើម ហើយក្នុងនោះ បេក្ខជនខ្លះ បានបន្តការប្រឡងឡើងវិញ បន្ទាប់ពីមានអាការៈធូរស្រាល ក្រោយទទួលបានជំនួយ សង្គ្រោះបឋម ពីក្រុមគ្រូពេទ្យប្រចាំការ នៅតាមមណ្ឌលនោះ។

បេក្ខនារី១រូប មណ្ឌល​វិទ្យាល័យកោះកុង មានអាការៈក្អួត វិលមុខឥឡូវ ក្រុមគ្រូពេទ្យប្រចាំការ​កំពុងសង្គ្រោះបឋម។

ក្រសួង ក៏បានថ្លែងអំណរគុណ ដែលបានជួយរៀបចំថែរក្សា និងមើលការខុសត្រូវ នៅកន្លែងផ្ញើកង់ និងម៉ូតូ ជូនបេក្ខជនដោយឥតគិតថ្លៃ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ៖ ២០ សីហា ២០១៨ ។

ក្រសួង​អប់រំ យុវជន និង​កីឡា សូម​ថ្លែង​អំណរ​គុណ​​ចំពោះ​សប្បុរស​ជន ដែល​បាន​ជួយ​ផ្ដល់​អាហារ ទឹក ព្រមទាំង​ជួយ​បញ្ចុះ​តម្លៃ​បន្ទប់ ​និង​​អាហារ ​ដល់​បេក្ខជន ​ក្នុង​ឱកាស​នៃ​ការ​​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា ។

សកម្មភាព​នៃ​ការ​រៀប​ចំ​វេច​ខ្ចប់​សន្លឹក​កិច្ចការ​នៅ​តាម​មណ្ឌល​ប្រឡង បន្ទាប់​ពី​បាន​បញ្ចប់​ដំណើរ​ការ​សំណេរ​នា​ព្រឹក​ថ្ងៃ​ទី​១ នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា សម័យ​ប្រឡង៖ ២០ សីហា ២០១៨ ដោយ​គណៈ​មេ​ប្រយោគ​ទូទាំង​ប្រទេស គណៈ​កម្មការ​អប្បមាទ ប្រធាន អនុ​ប្រធាន​មណ្ឌល រួម​ជាមួយ​នឹង​មន្ត្រី អ្នក​សង្កេតការណ៍ ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង