ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆេះផ្ទះកម្មករ​ និងម៉ូតូចំនួន៥​គ្រឿង ទាំងស្រុងគ្មានសល់

64

ភ្នំពេញ​ ៖​ អគ្គិភ័យដែលឆាបឆេះផ្ទះកម្មករ មួយកន្លែង​​ កាលពីនៅវេលាម៉ោង ៩និង៣០នាទីព្រឹក ថៃ្ង​អង្គារ៍​​​​​  ទី១១ ខែឧសភា​ ឆ្នាំ២០២១ ដែលស្ថិតនៅ​ចំណុចផ្លូវវិមានឈ្នះឈ្នះ​ ភូមិកប់ស្រូវតូច សង្កាត់គោករកា​ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ម្ចាស់ឈ្មោះ​ សឿង ម៉េងអៀង​ ភេទប្រុស អាយុ​ ​៤០ឆ្នាំ​ មុខរបរ​មេការគ្រប់គ្រងគ្រឿងចក្រ
មូលហេតុឆាបឆេះនេះបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី​ ឆេះប្រភេទ​សំណង់​ :​ រោងដែកប្រក់ស័ង្កសី (ទំហំ​ ៧ម៉ែត្រ​​ x​ ២០ម៉ែត្រ​)​ នឹងម៉ូតូ ៥គ្រឿង មានផ្លាកលេខចំនួន ៣គ្រឿង អត់ផ្លាកលេខចំនួន ២គ្រឿង
១-ម៉ាកហុងដាឌ្រីមសង់ ផ្លាកលេខ កំពង់ចាម 1P-0189
២-ម៉ាកហុងដាឌ្រីមសង់ ផ្លាកលេខ ក្រចេះ 1D-0672
៣-ម៉ាកហុងដាឌ្រីមសង់ ផ្លាកលេខ ក្រចេះ 1C-3776
៤-ម៉ាកហុងដាឌ្រីមសង់ ផ្លាកលេខឆេះអស់
៥-MSX ផ្លាកលេខឆេះអស់ខូចខាតសំភារៈ​ ឆេះសម្ភារៈ​រោងស្នាក់នៅ នឹងម៉ូតូ ៥គ្រឿងអស់ទាំងស្រុង និងពុំបណ្តាលអោយរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។

ក្នុងរណីអគ្គភ័យឆាបឆេះនេះ មិនបណ្ដាលអោយ មានមនុស្សរងរបួសឡេីយ​ ដោយប្រេីប្រាស់​ រថយន្តការិយា​ល័យ​អគ្គិភ័យ​ : ចំនួន ២គ្រឿង​ ប្រើប្រាស់ទឹក​ ប្រេីប្រាស់ទឹកអស់ចំនួ​ន​ ២ឡាន​ ស្មេីរនឹង​ ​៨ម៉ែត្រ​គូប​

រថយន្តជំនួយពន្លត់អគ្គិភ័យរួមមាន៖រថយន្តរណ្តៅដី​ ចំនួន​ ១គ្រឿង​ ប្រើប្រាស់​ទឹកអស់​ ១ឡាន​ ស្មេីរនឹង​ ៦ម៉ែត្រ​គូប៕

អត្ថបទដែលជាប់ទាក់ទង