ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បណ្ឌិត សុខ ទូច ចាប់គោយន្តដឹកឈើ ប្រណីត៤គ្រឿង ក្នុងភូមិសាស្ត្រឧទ្យាន រាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប

224

 

ព្រះវិហារ ៖ លោកបណ្ឌិត សុខ ទូច បានថ្លែងថា នៅថ្ងៃទី១០-១១ ខែឧសភា ២០២១នេះ យើងចាប់បានគោយន្តដឹកឈើ៤គ្រឿងក្នុងភូមិសាស្ត្រឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប ដែលឈើទាំង៤គោយន្តនោះ សុទ្ធសឹងជាប្រភេទឈើប្រណិត យើងឈប់ប្រគល់ទៅវិញហើយ ព្រោះអ្នករកស៊ីនេះ តាមដែលក្រុមការងារក្តាប់ព័ត៌មានបាន គឺមានជាប្រព័ន្ធកម្រិតខ្ពស់។

លោកបណ្ឌិត សុខ ទូច បានបញ្ជាក់ថា យើងដឹងច្បាស់ណាស់ថា ការចាប់ឈើទាំងនេះ ទាំងខ្ញុំ និងមន្ត្រីឧទ្យានប្រឈមមុខនឹងគ្រោះថ្នាក់ ប៉ុន្តែបើយើងខ្លាចគ្រោះថ្នាក់ព្រៃឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបនឹងត្រូវរលាយ ដូច្នេះ យើងត្រូវតែប្រឈមនឹងគ្រោះថ្នាក់ទាំងនេះ ដើម្បីអភិរក្សដល់មនុស្សជំនាន់ក្រោយ៕

អត្ថបទដែលជាប់ទាក់ទង