ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៤៨០នាក់ ជាសះស្បើយ៣៥០នាក់ និង ស្លាប់ថ្មី ៥នាក់
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ចំនួន៤៨០នាក់ ខណៈអ្នកជំងឺ៣៥០នាក់ជាសះស្បើយ។
បើតាមក្រសួងសុខាភិបាល រហូតដល់ ថ្ងៃទី ១១ ឧសភា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៤៨០នាក់ (ឆ្លងសហគមន៌ : ៤៧០ នាំចូល: ១០) និងមានជាសះស្បេីយ ៣៥០នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប កេីន ២០២២៣នាក់ និងចំនួនជាសះស្បេីយសរុប កេីន ៨១៧០នាក់ និង ស្លាប់ថ្មី ៥នាក់ សរុប ស្លាប់ ១៣១នាក់ ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ ហេីយនិងប្រទេសជិតខាងយេីងនិង ពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយដែរ ៕