ម្ចាស់ឱសថបុរាណ “ភ្នំទ្រទ្រង់” ចូលខ្លួនទទួលកំហុស និងសុំទោសជាសាធារណៈ ពាក់ព័ន្ធការចោទប្រកាន់ខុសពីការពិតមកលើអធិការនគរបាលខណ្ឌមានជ័យ
ភ្នំពេញ ៖ ម្ចាស់ឱសថបុរាណ “ភ្នំទ្រទ្រង់” យកឈ្មោះអធិការខណ្ឌមានជ័យ មកលេងសើចដាក់បណ្តាញសង្គម ទាំងដែលអធិការនិងកងកម្លាំង កំពុងតែលះបង់ពេលវេលាអាយុជីវិតបម្រើប្រជាជន និងប្រទេសជាតិ ក្នុងសម័យកូវីដ មិនបានជួបជុំប្រពន្ធកូនក្រុមគ្រួសារ ជាច្រើនខែមកហើយនេះ។
នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បុរសម្នាក់ដែលបានប្រេីប្រាស់គណនីហ្វេសបុកឈ្មោះ ឱសថស្ថានបុរាណ ភ្នំទ្រទ្រង់ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ កោះហៅឲ្យចូលខ្លួន មកបំភ្លឺ ធ្វេីកិច្ចសន្យា ទទួលកំហុស និងបានថតជាវីដេអូសុំទោសជាសាធារណ:នូវកំហុសរបស់ខ្លួន ដែលបានចោទប្រកាន់ខុសពីការពិតមកលេីលោកអធិការនគរបាលខណ្ឌមានជ័យ ។
ពេលនេះសមត្ថកិច្ចជំនាញកំពុងតែស្រាវជ្រាវរកម្ចាស់លេខទូរស័ព្ទម្នាក់ទៀតដែលបន្លំខ្លួនជាអធិការខណ្ឌមានជ័យ ដេីម្បីចូលខ្លួនមកបកស្រាយបំភ្លឺលេីករណីបន្លំខ្លួនជាអធិការនេះផងដែរ ៕