ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្បៀងអាហាររបស់ ក្រុមគ្រួសារ ត្រកូល«ឯក» និងសម្តេចតេជោ ប្រគល់ជូនពលរដ្ឋចំនួន២៥០គ្រួសារនៅខណ្ឌទួលគោក

200

ភ្នំពេញ៖ អំណោយជាស្បៀងអាហាររបស់ក្រុមគ្រួសារ ត្រកូល«ឯក» ដែលគៀងគរដោយលោកយាយ Jeanette kim នៅសហរដ្ឋអាមេរិក ត្រូវជាជីដូន របស់លោកឯក ឃុនដឿន អភិបាលខណ្ឌទួលគោកបាននាំយកមកប្រគល់ជូន ប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់បឹងសាឡាងខណ្ឌទួលគោក ដែលជាសង្កាត់មួយត្រូវបានអាជ្ញាធរបិទខ្ទប់ ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ១៩។

  លោកឯក ឃុនដឿននៅរសៀលថ្ងៃទី១១ ខែឧសភានេះ បាននាំយកអំណោយរបស់ក្រុមគ្រួសារ ត្រកូល«ឯក» និងអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជូនប្រជាពលរដ្ឋចំនួន ២សង្កាត់ ចំនួន២៥០ គ្រួសារ ដើម្បីរំលែកការលំបាករបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងតំបន់បិទខ្ទប់

   អំណោយរបស់សម្ដេចតេជោហ៊ុនសែនបានប្រគល់ជូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ទឹកល្អក់ទី៣ចំនួន១៥០គ្រួសារ នឹងបន្តចែកជូនប្រជាពលរដ្ឋនៅសង្កាត់បឹងសាឡាង ដែលជាអំណោយរបស់ក្រុមគ្រួសារត្រកូល«ឯក» ចំនួន១០០គ្រួសារ សរុបចំនួន២៥០គ្រួសារ។

    លោកឯក ឃុនដឿន បានមានប្រសាសន៍លើកឡើងថា អំណោយចំនួន១៥០គ្រួសារ ដែលចែកបងប្អូនប្រជាពលរដ្ឋនៅសង្កាត់ទឹកល្អក់ទី៣នេះ ជាអំណោយ របស់សម្ដេចតេជោហ៊ុនសែន ។ចំណែកអំណោយដែលប្រគល់ជូនប្រជាពលរដ្ឋ១០០ គ្រួសារនៅក្នុងសង្កាត់បឹងសាឡាងវិញ ជាអំណោយរបស់ក្រុមគ្រួសារត្រកូល ឯក ដឹកនាំដោយលោកយាយ Jeanette kim នៅសហរដ្ឋអាមេរិក ដែលជាជីដូនរបស់លោក ដោយលោកយាយ បានកៀងគរ ក្រុមគ្រួសារ ត្រកូល ឯក ចំនួន៤៥រូបបានទឹកប្រាក់ចំនួន ៣០០០ ដុល្លារ ដើម្បីទិញស្បៀងអាហារ មកប្រគល់ជូនប្រជាពលរដ្ឋដែលមានជាភាពខ្វះខាតនៅអំឡុងពេលនេះបិទខ្ទប់នេះ។

   ក្នុងពិធីចែកអំណោយនោះដែរ លោកឯក ឃុនដឿនក៏បានសូមអោយបងប្អូនប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ ទាំងអស់គ្នា ដោយអនុវត្តឱ្យបាននូវវិធានរបស់ក្រសួងសុខាភិបាល និងអនុវត្តន៍៣កុំនិង៣ការពារ៕

 

 

អត្ថបទដែលជាប់ទាក់ទង