ប្រជាពលរដ្ឋក្រីក្រខ្វះខាត ១២០គ្រួសារ និងប្រគេនទេយ្យវត្ថុ ដល់វត្តទាំង០៣ ក្នុងសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅបានទទួលអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
កណ្ដាល៖ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន ១២០គ្រួសារ ក្នុងសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ទទួលបានអំណោយជាស្បៀងអាហារ ដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រោមអធិបតីភាព លោកនុត ពុធដារ៉ា ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី និងជា អភិបាលរងខេត្តកណ្ដាល នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។
មានប្រសាសន៍សំណេះសំណាល ទៅកាន់បងប្អូនប្រជាពលរដ្ឋ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល បានលើកឡើងថា៖ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ នាយករដ្ឋមន្ត្រី តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសស្ថិតក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងប្រយុទ្ធប្រឆាំងទៅនឹងមេរោគដ៏កាចសាហាវ កូវីដ-១៩ ហើយក្រុងតាខ្មៅ នៃខេត្តកណ្ដាល ត្រូវបានរាជរដ្ឋាភិបាលសម្រេចបិទខ្ទប់ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ទើបតម្រូវឱ្យរដ្ឋបាលខេត្តកណ្ដាល ផ្ដល់នូវស្បៀងអាហារជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងមានជីវភាពខ្វះខាត។ជាក់ស្ដែងនៅពេលនេះ ដោយអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺមិនឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់ស្បៀងអាហារឡើយ។
ក្នុងឱកាសនោះដែរលោកអភិបាលរងខេត្តកណ្ដាល បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាអនុវត្តអោយបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺ ៣ការពារ និង៣កុំ ដើម្បីបង្ការ និងទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដើម្បីឈានទៅដល់ការបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈឱ្យបាននាពេលខាងមុខ។
បន្ថែមពីនោះទៀតលោកអភិបាលរងខេត្ត ក៏បានក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ-១៩ ពីព្រោះវាជាបញ្ហាប្រឈមរួមរបស់យើងទាំងអស់គ្នា ដែលតម្រូវឱ្យយើងត្រូវតែបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដោយត្រូវធ្វើអនាម័យសុខភាពឱ្យបានជាប្រចាំ ដើមី្បការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារកុំឱ្យមានឆ្លងមេរោគកូវីដ-១៩ ចូលក្នុងសហគមន៍ ពិសសេសសង្កាត់កោះអន្លង់ចិនយើងនេះ ត្រូវរួមគ្នាប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ជំងឺដ៏កាចសាហាវនេះ ជាមួយអជ្ញាធរ និងរាជរដ្ឋាភិបាល ដើម្បីឈានទៅបញ្ចប់ព្រឹត្តិការណ៍ ២០កុម្ភៈឱ្យបាននាពេលខាងមុខនេះ។
សូមបញ្ជាក់ថា៖អំណោយដែលបានផ្ដល់ជូនប្រជាពលរដ្ឋ ទាំង ១២០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ១០គីឡូ មី ១កេស និងត្រីខ ២យួរ៕
ក្នុងថ្ងៃដដែលនោះ លោក នុត ពុធដារ៉ា និងក្រុមការងារ ក៏បាននាំយកទេយ្យវត្ថុប្រគេនដល់វត្តទាំង០៣ ក្នុងសង្កាត់កោះអន្លង់ចិន ដោយក្នុងមួយវត្តរួមមាន អង្ករ ២០០គីឡូក្រាម មី២០កេស និងត្រីខ ០២កេសធំ។នទេយ្យវត្ថុ ដល់វត្តទាំង០៣ ក្នុងសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ
ជាមួយគ្នានោះ លោក នុត ពុធដារ៉ា និងក្រុមការងារ ក៏បាននាំយកទេយ្យវត្ថុប្រគេនដល់វត្តទាំង០៣ ក្នុងសង្កាត់កោះអន្លង់ចិន ដោយក្នុងមួយវត្តរួមមាន អង្ករ ២០០គីឡូក្រាម មី២០កេស និងត្រីខ ០២កេសធំ៕