ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការព្រហ្មទណ្ឌ ICC ស៊ើបអង្កេត ឧក្រិដ្ឋកម្មសង្រ្គាម អ៉ីស្រាអែល-ប៉ាលីស្ទីន

158

បរទេស៖រដ្ឋអាជ្ញានៃតុលារការព្រហ្មទណ្ឌអន្តរជាតិ ឬ International Criminal Court (ICC) មានមូលដ្ឋានទៅទីក្រុងឡាអេ ប្រទេសហូឡង់ បើកការស៊ើបអង្កេតជម្លោះអ៉ីស្រាអែល-ប៉ាលីស្ទីន។

លោកស្រី Fatou Bensouda ប្រធានរដ្ឋអាជ្ញាបានព្រមានថាបុគ្គលទាំងឡាយដែលជាប់ពាក់ព័ន្ធក្នុងការផ្ទុះឡើងនៃការបង្ហូរឈាមថ្មីរវាង Israeli-Palestinian អាចជាគោលដៅសម្រាប់ការស៉ើបអង្កេតរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសង្រ្គាម ទោះបីរដ្ឋាភិបាលអ៉ីស្រាអែលជំទាស់ ក៏ដោយ។

គេជឿថាមិនប៉ុន្មានទៀតទេ ឧក្រិដ្ឋកម្មលើជនស៉ីវិលនៅប្រទេសភូមា ដែលប្រព្រឹត្តដោយរបបយោធា នៅក្រោយព្រឹត្តិការណ៍រដ្ឋប្រហារ ថ្ងៃទី០១ ខែកុម្ភៈ អាចនឹងស្ថិតក្នុងគោលដៅស៊ើបអង្កេត៕

អត្ថបទដែលជាប់ទាក់ទង