ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអធិការខណ្ឌឫស្សីកែវ នាំយកអំណោយ អតីតនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្រុម V ជំនាន់ទី៧ ឆ្នាំ២០០៩-២០១២ ជូនកម្លាំងការពារកន្លែងចាក់វ៉ាក់សាំង

71

 

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ តាមរយៈលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បាននាំយកអំណោយរបស់ អតីតនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្រុម V ជំនាន់ទី៧ ឆ្នាំ២០០៩-២០១២ ផ្តល់ជូនកម្លាំងកងពលអន្តរាគមន៍លេខ១ កងទ័ពជើងគោក ដែលបានចុះការពារ និងបំពេញភារកិច្ច ជូនប្រជាពលរដ្ឋ នៅទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ លើកទី១ តំបន់ក្រហម ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។

ជំនួសមុខអោយកងកម្លាំង លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានថ្លែងអំណរគុណ យ៉ាងក្រៃលែង ចំពោះអតីតនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្រុមV ជំនាន់ទី៧ ឆ្នាំ២០០៩-២០១២ ដែលបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ មកចែកជូនដល់ កងពលអន្តរាគមន៍លេខ១ កងទ័ពជើងគោក ក្នុងការបំពេញឫរកិច្ច ការពារតំបន់ក្រហម បិទខ្ទប់នេះ ពិសេសដំណាក់កាល ដែលរាជធានីភ្នំពេញ កំពុងប្រឈមនឹងជំងឺកូវីដ-១៩ ។

ដូច្នេះ ក្នុងដំណាក់កាលដ៏លំបាកនៃការបិទខ្ទប់ ដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្រោមការគិតគូរយ៉ាងយក ចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល គឺត្រូវទាមទារឲ្យមានការ ចូលរួមពីសំណាក់បងប្អូនទាំងអស់គ្នា ដើម្បីឲ្យស្ថានភាព បិទខ្ទប់នេះ វិលមករកស្ថានភាពធម្មតាវិញ។

លោកអធិការ បញ្ជាក់ថា អំណោយទាំងនោះរួមមាន៖ ទឹកសុទ្ធ ចំនួន ៥០កេស
-មី ចំនួន ០២កេសធំ
-ត្រីខ ចំនួន ០២កេសធំ រួមទាំងអាល់កុល ០១កាន, ម៉ាស់ ០១កេសធំ ៕

អត្ថបទដែលជាប់ទាក់ទង