ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដើរចេញពីហូបសាច់អាំង ជិតដល់ផ្ទះទៅហើយ ជួបចោរឆក់កាបូបបានសំរេច នារីរងគ្រោះទ្រហោយំសោគស្តាយ

109

ភ្នំពេញ៖ នារីម្នាក់ ខណៈកំពុងដើរចេញពីហូបសាច់អាំងត្រឡប់មកផ្ទះជិតនឹងដល់ទៅហើយ ក៏ស្រាប់តែមានជនសង្ស័យម្នាក់ ជិះម៉ូតូ១គ្រឿង មក ធ្វើសកម្មភាពឆក់កាបូបនាងបានសម្រេចនិងបានជិះគេចខ្លួនបាត់ស្រមោល។

   អំពើឆក់កាបូប ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ២៥៥ កែងនិងផ្លូវ៣៣៦ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

  នារីរងគ្រោះឈ្មោះ តាំង ដាលីន ភេទស្រី អាយុ២៦ឆ្នាំ ស្នាក់ផ្ទះលេខ៩ ផ្លូវលខ២៥៥ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោ រាជធានីភ្នំពេញ។

សំភារៈ ដែល បាត់បង់រួមមាន ៖ កាបូបមួយដែល

ក្នុងកាបូបនោះ មានលេបថប១គ្រឿង ទូរសព្ទដៃ២គ្រឿង ១គ្រឿង ម៉ាកអាយហ្វូនសិច និង១គ្រឿងទៀតម៉ាកណូគា រួមនឹងលុយជាង៥០ដុល្លារ និងឯកសារមួយចំនួន។

  បើតាមនារី រងគ្រោះ ប្រាប់ឲ្យដឹងថា នៅមុនពេល កើតហេតុ រូបនាង បានចេញពីហូបសាច់អាំងមួយកន្លែង នៅម្តុំសាលកវិទ្យាយ័លអាស៊ីអឺរ៉ុប នៅក្បែរផ្សារគីឡូលេខ៤ ដោយ ធ្វើដំណើថ្មើរជើងតាមបណ្តោយផ្លូវ២៥៥ ទិសដៅពីជើងទៅត្បូង លុះធ្វើដំណើរដល់ចំណុចកើតហេតុខាងលើជិតដល់ផ្ទះទៅហើយ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងមិនចាំស្លាកលេខ បើក មកពីក្រោយ រួចធ្វើសកម្មភាពឆក់កាបូបគាត់ កំពុងស្ពាយលើស្មារបានសម្រេច រួចជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព។

  ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ បានត្រឹមនាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នរដ្ឋបាលសង្កាត់បឹងសាឡាង ដើម្បីឲ្យសមត្ថកិច្ចជួយស្វែងមុខជនសង្ស័យមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

 

អត្ថបទដែលជាប់ទាក់ទង