ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តឱ្យគម្រោងក្រុមហ៊ុន ចំនួន៨ បោះទុនវិនិយោគនៅកម្ពុជា ក្នុងទឹកប្រាក់១១១លានដុល្លារ
ភ្នំពេញ ៖ ក្នុងខែឧសភានេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈពេលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានម្រេចអនុម័តគម្រោង ចំនួន៨ ដែលបោះទុនវិនិយោគ១១១លានដុល្លារ ហើយនឹងបង្កើតការងាររាប់ពាន់កន្លែងដល់ ប្រជាពលរដ្ឋក្នុងស្រុក។
គណៈកម្មាធិការ វិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ ក្រុមហ៊ុនទាំង១១ ដូចខាងក្រោម៖
១- GREEN POWER BIOCHEMICAL CO., LTD: គម្រោងបង្កើតរោងចក្រផលិត ជីវគីមី ដែលមានទីតាំង វិនិយោគ ស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារ អាមេរិក និងអាចបង្កើតការងារបានចំនួន ២១៣កន្លែង។
២- CONTENDER COMPOSITE CO., LTD: គម្រោងបង្កើតរោងចក្រ ផលិតគ្រឿងបន្សំស្បែកជើង ដែលមាន ទីតាំងវិនិយោគ ស្ថិតនៅភូមិព្រៃស្តេច ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ២,៤លាន ដុល្លារ អាមេរិក និងអាចបង្កើតការងារបានចំនួន ៣៨៨នាក់។
៣-YIANKANG BIOLOGICAL TECHNOLOGY CO., LTD : គម្រោងបង្កើតរោងចក្រកែច្នៃម្ហូបអាហារ ដែលមាន ទីតាំងវិនិយោគ ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២,៩លាន ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១០កន្លែង។
៤-OCEAN TREASURE DYEING & PRINTING CO., LTD : គម្រោងបង្កើតរោងចក្របោកគក់ ជ្រលក់ពណ៌ និងបោះពុម្ពដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិក្រាំងទ្រា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគ ប្រមាណ ៣,១លាន ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១៨កន្លែង។
៥- LESSO (CAMBODIA) TRADING CO., LTD : គម្រោងបង្កើតរោងចក្រផលិតបំពង់ទីប ទុយោជ័រ និងបរិក្ខារ បំពង់ជ័រ (PVC pipe fittings) គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិព្រៃរកា និងភូមិត្រពាំងជូន ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៩,៤លាន ដុល្លារអាមេរិក និងអាចបង្កើត ការងារបានចំនួន ២០១កន្លែង។
៦- SANTELYS PHARMACEUTICAL CO., LTD : គម្រោងបង្កើតរោងចក្រផលិតឱសថ ដែលមានទីតាំង វិនិយោគស្ថិតនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានទុនវិនិយោគចំនួន ១២,៥លានដុល្លារ អាមេរិក និងអាចបង្កើតការងារបានចំនួន ២១៥កន្លែង។
៧- KUANTECH (CAMBODIA) INTERNATIONAL CO., LTD: គម្រោងបង្កើតរោងចក្រផ្គុំដំឡើង គ្រឿង អេឡិចត្រូនិកគ្រប់ប្រភេទគ្រឿងបន្លាស់ អេឡិចត្រូនិក ម៉ាស់ អេឡិចត្រូនិក និងឧបករណ៍ បន្សុទ្ធខ្យល់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ២៩,៧លានដុល្លារ អាមេរិក និងអាចបង្កើតការងារបានចំនួន ៦២៨កន្លែង។
៨- JIN BEI PALACE CO., LTD : គម្រោងសាងសង់ និងអាជីវកម្ម សណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន១៩៥បន្ទប់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៤៨,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៨០កន្លែង៕