ប្រជាពលរដ្ឋ៣០១គ្រួសារនៅ សង្កាត់ទន្លេបាសាក់បានទទួលអំណោយសម្ដេច ទាំងទ្វេរទុកដោះស្រាយ ជីវភាពសម័យកូវីដ
ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះរដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ និងលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ ចំការមនដែលអមដំណើរដោយលោក ,លោកស្រីអភិបាលរងខណ្ឌ,លោកប្រធានការិយាល័យចំណុះរដ្ឋបាលខណ្ឌ, និងរដ្ឋបាលសង្កាត់ទន្លេបាសាក់ បានបន្តចុះចែកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នាសម័យកូវីដ១៩នេះចំនួន ៣០១គ្រួសារ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ហើយអំណោយដែលចែកជូនក្នុង ០១គ្រួសារ ៗទទួលបាន៖ អង្ករ, មី, ត្រីខ និងទឹកស៊ីអ៉ីវ៕ដោយសុវណ្ណភូមិ