លោក ខៀវ កាញារីទ្ធ ៖ ការចងក្រងសៀវភៅ ប្រយុទ្ធប្រឆាំងជំងឺកូវិដ.១៩ ជាឯកសាប្រវត្ដិសាស្រ្ដ ថ្មី របស់ប្រទេសកម្ពុជា
ភ្នំពេញ៖ ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួង ព័ត៌មាន បានចាត់ទុកសៀវភៅស្តីពីកិច្ច ខិតខំប្រឹងប្រែងដែលគ្រោងចងក្រងរៀបចំឡើងដោយគណៈកម្មការបោះពុម្ពសៀវភៅនៃក្រសួងព័ត៌មាន ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង ជំងឺ កូវីដ១៩ គឺទុកជាឯកសារប្រវត្ដិសាស្រ្ដថ្មី មួយរបស់ ប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ការ ចូលរួមរបស់ក្រសួងព័ត៌មាន តាមរយៈការផ្សាយព័ត៌មានពិត។ ការលើកឡើងរបស់ លោក រដ្ឋមន្រ្ដីនេះ គឺធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មការបោះពុម្ពសៀវភៅស្ដីពីការប្រយុទ្ធ ប្រឆាំង ជំងឺកូវីដ-១៩ និងសៀវភៅកំណាព្យ កាលពីសម័យ១៩៨០ ដល់១៩៨៣ និងសៀវភៅស្តីពី កម្ពុជា ឆ្នាំ២០២១ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងព័ត៌មាន ។
លោក ខៀវ កាញារីទ្ធ បានគូសបញ្ជាក់ថា ការរៀបចំចងក្រងសៀវភៅនេះឡើង របស់ ក្រសួងព័ត៌មានតាមរយៈការចូលរួមផ្សាយព័ត៌មានពិត និងការរួមគ្នាប្រយុទ្ធប្រឆាំង ព័ត៌ មាន ក្លែងក្លាយ ដែលមានក្រុមបំពុល តែងតែបំផុសព័ត៌មាន ប្រឌិតរឿងនានាជា ច្រើន ចាប់ តាំង ពីមានការផ្ទុះឡើងនូវជំងឺកូវីដ១៩ ចូលមកក្នុងប្រទេសកម្ពុជាពីដំបូង រហូតមកដល់ពេល បច្ចុប្បន្ននេះ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដថា សៀវភៅនេះដែរក៏បានបង្ហាញពីយុទ្ធនា ការ ចាក់ វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ ទោះបីក្រុមបំពុលសង្គមបានបំផុស កុំ ឱ្យ ប្រជាជនទៅចាក់ ហើយក្រោយមកទៀត បានចោទរាជរដ្ឋាភិបាលថា មិនចាក់វ៉ាក់សាំងឱ្យ ប្រជាជន ដែលបញ្ហាទាំងអស់នេះ ត្រូវបានចងក្រងទុកក្នុងសៀវភៅនេះដែរ។
លោកបានលើកឡើងថា ការចងក្រងសៀវភៅនេះក៏បានសិក្សាស្រាវជ្រាវពីការ ចំណាយ ថវិការបស់រាជរដ្ឋាភិបាល ក្នុងយុទ្ធនាការប្រយុទ្ធ ប្រឆាំង កូវីដ១៩ ការផ្តល់ជា ស្បៀង អាហារ និងថវិកា ជូនដល់ប្រជាជន ដែលរងផលប៉ះពាល់ ដោយសារកូវីដ១៩ រួមទាំងការចូល រួមជួយពីសប្បុរសជន និងមន្រ្តីរាជការ ផងដែរ ។
តាមការបញ្ជាក់របស់ លោក ឆាយ សុផល អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន និង ជាអ្នកនិពន្ធសៀវភៅបែបប្រវត្តិសាស្រ្តនានាជាច្រើន និងក៏ជាអ្នកទទួលរៀបចំតាក់តែង សៀវភៅស្តីពីការប្រយុទ្ធជំងឺកូវីដ-១៩ បានលើកឡើងថា សៀវភៅថ្មីនេះ គឺធ្វើឡើងក្នុងន័យ បង្ហាញពីសកម្មភាពការងាររបស់ក្រសួងព័ត៌មាន ក្នុងការចូលរួមប្រយុទ្ធប្រឆាំងការឆ្លងរីករាល ដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ដោយបានបង្ហាញពីសកម្មភាពរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំ ក៏ដូចជាការរួមគ្នាពី អគ្គនាយក ដ្ឋានទាំង៥មន្រ្តីរាជការក្រសួងព័ត៌មាន ក្រុមការងារApp ក្រសួង សហភាពសហព័ន្ធ យុវជន កម្ពុជាក្នុងវិស័យព័ត៌មាន សមាគមនារី ក្រសួងព័ត៌មាន ព្រមទាំងបណ្តាមន្ទីរព័ត៌មាន រាជធានី ខេត្ត។ ជាមួយគ្នានេះដែរ គណ: កម្មការបោះពុម្ពសៀវភៅក្រសួងព័ត៌មាន ក៏បានពិភាក្សាគ្នា ស្តីពីគម្រោងរៀបចំបោះពុម្ពសៀវភៅកំណាព្យ ដែលបានតែងនិពន្ធតាំងពីកំឡុងឆ្នាំ១៩៨០ រហូតដល់ឆ្នាំ១៩៨៣ បានចុះផ្សាយនៅក្នុងកាសែតកម្ពុជា កាលពីសម័យ កាលនោះ ហើយត្រូវបាន លោក ខៀវ ណាវី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអតីតអ្នកកា សែតកម្ពុជា បានប្រមូលទុកចងក្រងមកដល់បច្ចុប្បន្ន មានចំនួន៩៨កំណាព្យមានលក្ខណៈ ជាការអប់រំការ បំផុសឱ្យប្រជាជនចូលរួមបង្កបង្កើនផល និងការការពារប្រទេស ក្នុងដំណាក់នោះ។ ចំពោះកំណាព្យ ទាំងអស់នេះ គឺជាស្នាដៃរបស់អ្នកកាសែតកម្ពុជា កាលពីសម័យនោះ ដែលមកដល់ពេល នេះ អ្នកខ្លះបានស្លាប់ និងបាត់ខ្លួនទៅហើយ សល់តែមួយចំនួនបានរស់ មកដល់សម័យ នេះ។
បើតាមលោក ខៀវ កាញារីទ្ធ ការដែលរៀបចំចងក្រងបោះពុម្ពសៀវភៅនេះឡើង គឺសម្រាប់ទុកជាអនុស្សាវរីយ៍ និងការចង ចាំ របស់បណ្តាយុទ្ធមិត្ត ក្នុងសមរភូមិសតិ អារ ម្មណ៍ ហើយក៏ជាការរម្លឹកពីតថភាពសង្គម ចាប់ តាំងពី សម័យនោះផងដែរ៕ សំរិត