ប្រជាពលរដ្ឋ នៅខណ្ឌកំបូលជិត២ពាន់គ្រួសារ បានទទួលអំណោយ របស់សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន
ភ្នំពេញ៖បងប្អូនកម្មករ កម្មការិនី និងប្រជា ពលរដ្ឋ មកពីសង្កាត់ចំនួន២គឺសង្កាត់ឪឡោក និងសង្កាត់កន្ទោក ចំនួន១៩៣៦គ្រួសារ ដែលជួបបញ្ហាជីវភាពខ្វះខាត ក្នុងកំឡុងពេលការរីករាលដាលនៃជំងឺកូវីដ-១៩ បានទទួលអំណោយមនុស្សធម៌របស់ សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ។
ពិធីប្រគល់និងទទួលនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១៩ខែឧសភាឆ្នាំ២០២១នេះ នៅភូមិ ត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌកំបូល ក្រោមវត្តមាន លោក សេង គន្ធអភិបាលរង តំណាងអភិបាលខណ្ឌកំបូល និងតំណាងប្រជាពលរដ្ឋប្រមាណជាង៤០គ្រួសារ។
គួររំលឹកផងដែរថា ៖ក្នុងរយៈពេល២សប្ដាហ៏កន្លងមកនេះ អាជ្ញាធរសង្កាត់ នុងខណ្ឌបាននាំយកអំណោយសម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹត្ដបណ្ឌិត យកទៅចែកជូនដល់ដៃបងប្អូនដោយផ្ទាល់ នៅក្នុងខណ្ឌកំបូលសរុបជាង២ម៉ឺនគ្រួសារហើយ ។
ថ្លែងក្នុងពិធីនោះ លោក សេង គន្ធ. បានបញ្ជាក់ថា អាជ្ញាធរ ភូមិ សង្កាត់ ខណ្ឌ នាំយកអំណោយសប្បុរសធម៏របស់សម្ដេចទាំងទ្វេរ យកមកចែកជូន បងប្អូន កម្មករ កម្មការិនី និងបងប្អូនប្រជាពលរដ្ឋ ។ លោកអភិបាលរងក៏បានសុំការអធ្យាស្រ័យ ចំពោះការយឺតយ៉ាវដោយសារ មានបងប្អូនជាច្រើនទៀត ដែលត្រូវការជំនួយបន្ទាន់ត្រូវដោះស្រាយ។
ជាមួយគ្នានោះលោកក៏បាននាំនូវ ការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចទាំងទ្វេរ តាមរយៈ លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញនិងជា ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហម រាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់ គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ឬ និន្នាការនយោបាយនោះឡើយ ។
លោកបន្តថា ៖ថ្វីត្បិតតែអំណោយ មនុស្សធម៌ ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី តែក៏អាចជួយសម្រាលនូវការលំបាករបស់បងប្អូន បានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយក ចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប ពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោលនិង ទីណាមានទុក្ខលំបាក ទីនោះ មានកាកបាទក្រហមកម្ពុជា ។
លោក សេង គន្ធ ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋត្រូវ តែចេះការពារខ្លួនពីជំងឺកូវិដ.១៩ ដោយបន្តអនុវត្តវិធានការ៣ការពារ ៣កុំ និង ត្រូវអនុវត្តន៍តាមបទបញ្ ជារបស់រាជរដ្ឋាភិបាលកម្ពុជា និង វិធាននានារបស់ក្រសួងសុខភិបាល ។
មន្ត្រីខាងលើក៏បាននាំយក អំណោយមនុស្សធម៌ របស់សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត យកមកចែកជូនបងប្អូនដែល ក្នុង១គ្រួសារទទួលបាន៖ អង្ករ ១បាវ២៥គីឡូក្រាម, មី១កេស, ត្រី ខ ១យួរ និងទឹកស៉ីអ៉ីវ១យួរផងដែរ ៕