ជំនន់ស្ទឹងព្រែកត្នោត នឹងមកដល់ភូមិសាស្រ្តរាជធានីភ្នំពេញ នៅវេលាម៉ោងប្រមាណ២រំលងអធ្រាត្រនេះ
ភ្នំពេញ៖ ទឹកភ្លៀងដែលបានធ្លាក់ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច និងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ប្រមាណ២០០មីល្លីម៉ែត្រ ត្រូវបានហូរចូលតាមព្រែកអូរតូចៗ ចាក់ចូលមកក្នុងស្ទឹងព្រែកត្នោត រួចបន្តហូរមកខាងក្រោម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្ដាល មុននឹងហូរចាក់ចូលទន្លេបាសាក់។ នេះជាការបញ្ជាក់របស់លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម នៅយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ។ក្រសួងបានត្រៀមគ្រឿងចក្រ២០គ្រឿងជួយអន្តរាមគមន៌?
ដោយទទួលបានព័ត៌មានខាងលើនៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រួមជាមួយអធិការនគរបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ចៅសង្កាត់ពាក់ព័ន្ធ មេភូមិ មន្ត្រីរាជការខណ្ឌ ក៏បានចុះពិនិត្យស្ថានភាពទឹកស្ទឹងព្រែកត្នោត និងត្រៀមដើម្បីចាត់វិធានការទាន់ពេលវេលា ចំពោះផលប៉ះពាល់ផ្សេងៗ ដែលអាចបង្កឡើងដោយសារទឹកជំនន់ ដោយសហការជាមួយក្រសួងធនធានទឹក និងឧតុនិយម។
ក្នុងឱកាសនោះ លោកអភិបាលខណ្ឌដង្កោ បានណែនាំឲ្យកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ត្រូវតែសហការគ្នា ដើម្បីត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ ដើម្បីចេញជួយអន្ដរាគមន៍ ពលរដ្ឋឲ្យបានទាន់ពេលវេលា នៅពេលមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ និងណែនាំពលរដ្ឋត្រូវតែបង្កើនការប្រុងប្រយ័ត្នដូចគ្នាផងដែរ៕