រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីសម្រេចពីវិធានការរដ្ឋបាលបន្ត សម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ដោយកំណត់តំបន់លឿង និងតំបន់លឿងទុំ ហើយគ្មានតំបន់ក្រហមទៀតឡើយ
ភ្នំពេញ ៖ សាលារាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច ដោយបន្តដាក់ចេញវិធានការសម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដោយកំណត់តំបន់លឿងទុំ និងតំបន់លឿង ហើយលែងមានតំបន់ក្រហមទៀតឡើយ៕