ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាវុធហត្ថលើផ្ទៃប្រទេស បង្រ្កាបឈើលេខ១ ប្រមាណ២០ម៉ែត្រគូប នៅស្រុកវាលវែង

85

ពោធិ៍សាត់៖ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស បានចុះបង្ក្រាបគំនរឈើលេខ១ ប្រមាណ២០ម៉ែត្រគូប ដែលគេបានប្រទះឃើញ នៅចំណុចតាំងយ៉ខាងត្បូង ផ្លូវជាតិលេខ៥៥ ប្រមាណ៣០០ម៉ែត្រ ស្ថិតនៅក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់

ការបង្រ្កាបនេះធ្វើឡើង នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយលោកវរសេនីយ៍ឯក អូ សុផារ៉ា លោកវរសេនីយ៍ត្រី ប៊ុក ប៊ុនឈឿន ជាកម្លាំងកងរាជអាវុធហត្ថស្រុកវាលវែង បានសហការ និងមន្ត្រីបរិស្ថានជាច្រើននាក់ បានចុះបង្ក្រាបទីតាំងឈ្មួញលាក់ទុកឈើអត់ច្បាប់ បានចំនួន២៨០ដុំ ជាប្រភេទឈើ សុក្រំ គរគី និងកកោះ ដែលក្រុមឈ្មួញបានដឹកលាក់ទុកនៅទីតាំងខាងលើ គ្រោងដឹកបន្ត ចេញទៅលក់នៅភ្នំពេញ។​ ឈើទាំងនេះ បានប្រគល់ជូនមន្ត្រីបរិស្ថានដឹកយកទៅរក្សាទុក នៅទីស្នាក់ការការពារសត្វព្រៃភ្នំសំកុះ ដើម្បីកសាងសំណុំរឿង ចាត់វិធានការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង