យុវជន ជាសសរទ្រូង អភិវឌ្ឍន៍ប្រទេសជាតិ អោយរីកចម្រើន
ខេត្តកំពង់ចាម៖ យុវជនសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាថ្មីរបស់ខេត្តកំពង់ចាម បានទទួលស្គាល់នៅរសៀលថ្ងៃទី១៦ ខែមិថុនានេះ នៅសាលាខេត្តកំពង់ចាម បានប្តេជ្ញាចិត្តចូលរួមការងារជួយសង្គម និងខិតខំថែរក្សានូវសុខសន្តិភាពដែលប្រទេសជាតិ កំពុងមានការរីកចម្រើន និងអភិវឌ្ឍន៍គ្រប់វិស័យ ។
លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានថ្លែងថា យុវជនរបស់យើងត្រូវខិតខំបន្តយកចំណេះដឹងរបស់ខ្លួនទៅអប់រំណែនាំបន្តដល់ក្មេងៗ ជំនាន់ក្រោយឲ្យយល់ដឹងខ្ពស់ក្នុងការរួមចំណែកលើវិស័យអប់រំ ហើយត្រូវពង្រឹងស្មារតីលើជំហររបស់ខ្លួនមើលឃើញនូវអ្វីដែលបានរីកចម្រើន និងអភិវឌ្ឍន៍ដូចពេលបច្ចប្បន្ននេះ ។ ម្យ៉ាងវិញទៀត យុវជនសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជានេះហើយ ជាសសរទ្រូងនៃប្រទេសជាតិ និងជាស្នូលមួយក្នុងការ អភិវឌ្ឍន៍ប្រទេសជាតិ និងមានការចូលរួមអង្កេតការណ៍ ក្នុងសកម្មភាពបោះឆ្នោតប្រកបដោយតម្លាភាព និងយុត្តិធម៍ ដែលបានធ្វើជាយុវជនគំរូផងដែរ ក្នុងការការងារសង្គមមិនបង្កភាពអនាធិបតេយ្យផ្សេងៗដល់ប្រទេសជាតិ។
យុវជនដែលជាសមាជិក ស ស យ ក ថ្មីរបស់ខេត្តកំពង់ចាមបានលើកឡើងថា ពួកគាត់ពិតជាមានភាពសប្បាយរីករាយក្នុងការចូលរួមធ្វើជាយុវជនគំរូល្អៗ នឹងបានផ្តល់បទពិសោធន៍ ដើម្បីចែករំឡែកដល់យុវជនដ៍ទៃទៀត ឲ្យបានយល់ដឹងនូវអ្វីដែលប្រទេសជាតិ មាននឹងការអភិវឌ្ឍន៍ដោយមិនប្រកាន់ពូជសាសន៍ឡើយ ហើយប្រសិនបើប្រទេសជាតិមានយុវជនមានចំណេះដឹងខ្ពស់ មានធនធានមនុស្សល្អនោះប្រទេសនឹងមានការរីកចំរើនបន្ថែមទៀត។
បច្ចប្បន្នប្រទេសមានការអភិវឌ្ឍន៍ មានសុខសន្តិភាព មានស្ថេរភាពនយោបាយ មានការរីកចំរើន យុវជនមានការយល់ដឹងបានច្រើនក្នុងចូលរួមចែករំឡែកបទពិសោធន៍ ចំណេះដឹង នូវអ្វីដែលថ្មីៗដល់យុវជនទូទៅដោយកុំយកពេលឥតប្រយោជន៍ទៅធ្វើអ្វី ដែលសង្គមស្អប់ខ្ពើមនឹងគ្មានការរីកចំរើន ។យុវជនត្រូវ
ធ្វេីការងារផ្អែកលេីមូលដ្ឋាននៃកិច្ចសហការ មិត្តភាព ការផ្តល់ឧិកាសមិនរេីសអេីង និងបម្រេីផលប្រយោជន៏រួម ហេីយជាពិសេសយេីងជ្រេីសរេីសយកការចែករំលែក មិនមែនបំបែកបំបាក់ មិនមែនការស្អបខ្ពើម។ ចូលរួមផ្តល់យោបល់កែលម្អ មិនមែនរិះគន់ដេីម្បីបំផ្លាញ មិនមែនបំបាក់ទឹកចិត្ត ឬបន្ទោសបង្អាប់គ្នានោះទេ។
លោក គួច ចំរើន អភិបាលខេត្តកំពង់ចាមបានផ្តែផ្តាំ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ យុវជនដែលមានសិទិ្ធចូលរួមបោះឆ្នោត ជ្រើសរើសតំណាងដឹកនាំ ប្រទេសប្រកបដោយសុខសនិ្តភាព សុវត្ថិភាព ស្ថេរភាព និងមានលក្ខណៈអភិវឌ្ឍន៍រីកចម្រើន គ្រប់ផ្នែកគ្រប់វិស័យទាំងអស់ដូចនាពេលសព្វថ្ងៃនេះ៕