សិក្ខាសាលាពីរថ្ងៃស្តីពី«ការរីករាលដាលនៃព័ត៌មានក្លែងបន្លំ Fake News) និងដំណោះស្រាយ» នៅក្នុងទីក្រុងបាងកក
ទីក្រុងបាងកក៖ប្រធានក្លិបអ្នកកាសែតកម្ពុជាលោក ប៉ែន បូណា កំពុងចូលរួមប្រជុំសិក្ខាសាលាពីរថ្ងៃស្តីពី«ការរីករាលដាលនៃព័ត៌មានក្លែងបន្លំ (Fake News) និងដំណោះស្រាយ» នៅក្នុងទីក្រុងបាងកកនៃប្រទេសថៃ។
កិច្ចប្រជុំខាងលើនេះមានរយះពេល២ថ្ងៃចាប់ពីថ្ងៃទី២០ ដល់ទី២១សីហានេះនៅទីក្រុងបាងកក រៀបចំដោយសមាគមសារព័ត៌មានអនឡាញ និងសហព័ន្ធអ្នកកាសែតថៃ។
នេះជាកិច្ចប្រជុំថ្នាក់តំបន់ដែលត្រូវបានរៀបចំរួមគ្នាឡើងដោយសហព័ន្ធអ្នកកាសែតអាស៊ាន (CAJ) ដែលក្លិបអ្នកកាសែតកម្ពុជាក៏ជាសមាជិកដែរនោះ សមាគមសារព័ត៌មានអនឡាញ (SONP) និងសហព័ន្ធអ្នកកាសែតថៃ។
ពីប្រទេសកម្ពុជាដែរ លោក គី សុខលីម ស្ថាបនិកនៃសារព័ត៌មានអនឡានថ្មីៗ (thmeythmey.com) ក៏ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងសិក្ខាសាលានេះដែរ៕