ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវហ៊ុន ម៉ាណា ជួយឧបត្ថម្ភ ថវិកា១០លានរៀល ដល់គ្រួសារក្រីក្រនៅសៀមរាប

324

 

សៀមរាប៖កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២១នេះ លោកជំទាវ ហ៊ុន ម៉ាណា បានចាត់អោយលោក ជិន ប៊ុនធឿន ចុះទៅសាកសួរសុខទុក្ខគ្រួសាររបស់ប្អូន ឆេង លីហួរ ដែលរស់នៅក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ព្រមទាំងបានផ្តល់ជូននូវថវិកាចំនួន ១០លានរៀល ដើម្បីជួយសម្រួលការខ្វះខាត ក្នុងជីវភាពប្រចាំថ្ងៃ និងជួយដោះស្រាយការព្យាបាលជំងឺរ បស់ប្អូនផងដែរ ។
ស្ថិតក្នុងឱកាសនោះ ប្អូនប្រុស ឆេង លីហួរ និងគ្រួសារមានក្តីរំភើប ជាខ្លាំងស្ទើរទប់ទឹកភ្នែកមិន បាននូវទឹកចិត្តដ៏សែនសប្បុរសធម៌របស់ លោកជំទាវដែលបាន ឧបត្ថម្ភខ្លួនចំពេលដែលកំពុងលំបាក ។
សូមជំរាបផងដែរថា៖ គ្រួសារមួយនេះបានមក រស់នៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាបនេះតាំងពី ១៩៩៩មកម្ល៉េះ ។
ហើយប្អូនប្រុស ឆេង លីហួរ មានជំងឺមហារីកគ្រាប់ឈាមនេះ តាំងពីអាយុបាន ០១ខួបមកម្ល៉េះ បច្ចុប្បន្នប្អូនមានអាយុ ២០ឆ្នាំហើយ។ ជំងឺនេះតម្រូវអោយ បញ្ចូលឈាមរៀងរាល់៥ ទៅ ៦ខែ ម្តង អាស្រ័យទៅលើសុខភាពជាក់ស្តែង៕

អត្ថបទដែលជាប់ទាក់ទង