បុរសម្នាក់អង្គុយស្លាប់នៅលើម៉ូតូ ដោយសារ ស្រវឹងស្រាជោកជាំ រហូតខ្យល់គរ
ខេត្តសៀមរាប ៖ បុរសម្នាក់ អង្គុយស្លាប់ នៅលើម៉ូតូ សមត្ថកិច្ច អះអាងថា មូលហេតុស្រវឹងស្រាខ្យល់គរ នៅវេលាម៉ោង ៦ ព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២១ នៅចំណុចខាងមុខសណ្ឋាគារសុខាសៀមរាប ( ផ្លូវ ៦០ ម៉ែត្រ )ស្ថិតក្នុងក្រុមទី ៦ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង សៀមរាប ខេត្តសៀមរាប។
មន្ត្រីកងរាជអាវុធហត្ថ ដែលស្ថិតក្នុងហេតុការណ៍ បានឲ្យដឹងថា សពបុរសរងគ្រោះ មានឈ្មោះ សម្បត្តិ មុន្នី ហៅ ( ចិន ) អាយុ ៤១ ឆ្នាំ រស់នៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប មុនពេលកើតហេតុ ស្នាក់នៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ។ ជនរងគ្រោះអង្គុយស្លាប់ លើម៉ូតូម៉ាក Honda Zoomer X ពណ៌ខៀវ ពាក់ផ្លាកលេខ សៀមរាប 1V ០៥៨៥ ។
មន្ត្រីដដែលបានបន្តថា តាមការសាកសួរពីសាច់ញាតិ ជនរងគ្រោះពីអតីតជាអ្នករត់ម៉ូតូកង់៣ ដឹកភ្ញៀវ លុះពេលជម្ងឺរាតត្បាត វាយលុកអត់មានភ្ញៀវដឹក ក៏ក្លាយទៅជាដើរផឹកស៊ីស្រវឹងខួប ។
តាមការសាកសួរ ជនរងគ្រោះស្រវឹងស្រា ឈប់ម៉ូតូដេកលើផ្លូវ ហើយត្រូវពលរដ្ឋឃើញហេតុការណ៍ នាំយកម៉ូតូ ទៅចត ក្បែរផ្លូវកន្លែងកើតហេតុ អង្គុយនិងដេក លើម៉ូតូនៅទីនោះតែម្តង ។ ឆ្លងកាត់ការពិនិត្យ ករណីនេះជនរងគ្រោះស្រវឹងខ្យល់គរស្លាប់ មិនពាក់ព័ន្ធនឹងបទល្មើសនោះឡើយ ៕