ក្រុមជម្រើសជាតិទូកកានូ-កាយ៉ាក់ និងរូអ៊ីងបន្តហ្វឹកហាត់ តាមផ្ទះត្រៀមស៊ីហ្គេមនៅវៀតណាម
ភ្នំពេញ៖ ដោយសារតែកូវីដ ១៩នៅមិនទាន់ស្ងប់ស្ងាត់នោះក្រុមកីឡាករ កីឡាការិនីទូកកានូ-កាយ៉ាក់ និងរ៉ូអ៊ីងនោបន្តហ្វឹកហាត់
តាមផ្ទះដើម្បីត្រៀមចូលរួមស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាមនាចុងឆ្នាំ២០២១នេះ ។
ព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលគ្រោងនឹងចាប់ផ្តើមដំណើរការ ពីថ្ងៃទី២១ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១នាទីក្រុងហាណូយ។
កីឡាករ មានចំនួន២២នាក់ កីឡាការិនីចំនួន៦នាក់គ្រូបង្វឹកម្នាក់ និងគ្រូជំនួយ៣នាក់បន្តហ្វឹកហាត់ មផ្ទះដោយគ្រូត្រួតពិនិត្យតាម
អនឡាញ។ ពួកគេហ្វឹកហាត់មួយថ្ងៃ៥ម៉ោង គឺព្រឹកហាត់៣ម៉ោង និងល្ងាចហាត់រយ៖ ពេល២ម៉ោងការហ្វឹកហាត់ គឺផ្ដោតលើការរក្សាកម្លាំងកាយ
រួមជាមួយបច្ចេកទេសមូលដ្ឋាន នៃប្រភេទវិញ្ញាសានីមួយៗ ។
សម្រាប់ការហ្វឹកហាត់ត្រៀម ចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ចុងឆ្នាំ២០២១នេះ គឺសហព័ន្ធកីឡាទូកកានូ-កាយ៉ាក់ និងរ៉ូអ៊ីងកម្ពុជាបានត្រៀម បញ្ជូនក្រុមជម្រើសជាតិ ចូលរួមប្រកួតប្រជែង លើវិញ្ញាសាទូកកានូកាយ៉ាក់ និងរ៉ូអ៊ីងខណៈវិញ្ញាសាទូក
នាគខ្នាតអន្តរជាតិ គឺម្ចាស់ផ្ទះ ស៊ីហ្គេម វៀតណាមមិនបានដាក់ ឲ្យមានការប្រកួតឡើយ ។
ពេលនេះសហព័ន្ធកីឡាទូកកានូកាយ៉ាក់ និងរ៉ូអ៊ីងកម្ពូជាមិនទាន់ កំណត់ពីប្រភេទវិញ្ញាសាណាខ្លះ ដែលត្រូវចូលរួមប្រកួតប្រជែង ស៊ីហ្គេមចុងឆ្នាំនេះនៅឡើយទេ ដោយហ្វឹកហាត់ជារួមតាម ប្រភេទវិញ្ញាសានីមួយៗហើយ នៅពេលជិតដល់ពេល វេលាកំណត់ទើបមាន ការកំណត់វិញ្ញាសាដែលត្រូវចូលរួមប្រកួត។
ម្ចាស់ផ្ទះវៀតណាមបានបញ្ជាក់វិញ្ញាសា លើប្រភេទកីឡាទូករ៉ូអ៊ីង មានវិញ្ញាសាបុរសចំនួន៨វិញ្ញាសា និងនារី៨វិញ្ញាសា។ប្រភេទកីឡាទូកកានូ មានផ្នែកបុរស៣វិញ្ញាសា និងនារី៨វិញ្ញាសា ខណៈប្រភេទទូកកាយ៉ាក់ មានផ្នែកបុរស ៤វិញ្ញាសា និងនារី៤វិញ្ញាសា ៕