ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានរដ្ឋបាលខណ្ឌប្ញស្សីកែវ នាំយកទៅចែកជូនប្រជាពលរដ្ឋជួបការខ្វះខាត ចំនួន ៦៥៤ គ្រួសារ នៅតាមសង្កាត់ទាំង៧

110

ភ្នំពេញ៖មន្ត្រីរដ្ឋបាលខណ្ឌឫស្សីកែវកាលពី
ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ បានពាំនាំស្បៀងអាហារជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មកឧបត្ថម្ភជូនដល់បងប្អូនប្រជាពលរដ្ឋកំពុងប្រឈមនឹងបញ្ហាខ្វះខាតស្បៀងអាហារ ដោយសារតែស្ថិតក្នុងតំបន់ត្រូវបានបិទខ្ទប់ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់និងកាត់ផ្ដាច់ការចម្លងមេរោគកូវីដ១៩ នៅទូទាំងមូលដ្ឋានខណ្ឌ សរុបចំនួន ៦៥៤ គ្រួសារ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
អំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចទាំងទ្វេ ផ្ដល់តាមរយៈ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្តល់ជូនបងប្អូនទាំង ៦៥៤ គ្រួសារ។

មន្ត្រីរដ្ឋបាលខណ្ឌឱ្យដឹងថា៖អំណោយខាងលើក្នុងមួយគ្រួសារៗ ទទួលបាន រួមមាន ៖ អង្ករ ២៥ គីឡូក្រាម មី ១ កេស ទឹកត្រី ១យួរ និងត្រីខ ១០ កំប៉ុង៕

អត្ថបទដែលជាប់ទាក់ទង