ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល​ប្រេ​ស៊ី​ល​ ​ចាប់ខ្លួន​មេ​ជួញដូរ​គ្រឿងញៀន​ជនជាតិ​អ៊ី​តា​លី​

139

(​រ៉​យ​ទ័​រ​)​ នគរបាល​សហព័ន្ធ​ប្រេ​ស៊ី​ល​បាន​ចាប់ខ្លួន​លោក​ Rocco​ Morabito​ ជា​មេ​ជួញដូរ​គ្រឿងញៀន​ជនជាតិ​អ៊ី​តា​លី​ដែល​រត់គេច​ខ្លួន​ និង​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​ឧក្រិដ្ឋជន​ Ndrangheta​ ដ៏​មាន​ឥទ្ធិពល​ដែល​បញ្ជាក់​ពី​ការ​កើនឡើង​នៃ​សារៈសំខាន់​របស់​ប្រទេស​ប្រេ​ស៊ី​ល​នៅ​ក្នុង​ពាណិជ្ជកម្ម​ កូកាអ៊ីន​នៅ​អឺរ៉ុប​ ។​

​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ ក្រសួងយុត្តិធម៌​ប្រេ​ស៊ី​ល​បាន​និយាយ​ថា​លោក​ Morabito​ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​មួយ​នៅ​ភាគ​ឥ​សាន​នាទី​ក្រុង​ដែល​នៅ​ជាប់​ឆ្នេរសមុទ្រ​João​ Pessoa​ រួម​ជាមួយ​ជនបរទេស​ ០២​ នាក់​ផ្សេង​ទៀត​។​ ដែល​ក្នុង​នោះ​ជនបរទេស​ម្នាក់​ជា​ជនភៀសខ្លួន​ជនជាតិ​អ៊ី​តា​លី​ ប៉ុន្តែ​មិន​បាន​ផ្តល់​ព័ត៌មាន​បន្ថែម​នោះ​ទេ​។​

​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ផ្សេង​ទៀត​ នគរបាល​សហព័ន្ធ​បាន​និយាយ​ថា​លោក​ Morabito​ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ប្រទេស​ Uruguay​ ក្នុង​ឆ្នាំ​ ២០១៧​ បន្ទាប់​ពី​រត់​ចេញពី​ប្រព័ន្ធ​យុត្តិធម៌​អ៊ី​តា​លី​អស់​រយៈពេល​ ២២​ ឆ្នាំ​។​ លោក​បាន​រត់គេច​ពី​ពន្ធនាគារ​នៅ​ Uruguay​ ក្នុង​ឆ្នាំ​ ២០១៩​ ជា​ពេល​ដែល​អាជ្ញាធរ​ប្រេ​ស៊ី​ល​ចាប់ផ្តើម​ស៊ើបអង្កេត​ស្វែងរក​លោក​។​

​នគរបាល​សហព័ន្ធ​បាន​និយាយ​ថា​ នគរបាល​អ៊ី​តា​លី​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ប្រេ​ស៊ី​ល​ដើម្បី​ចាប់ខ្លួន​ និង​បាន​ចូលរួម​នៅ​ក្នុង​ប្រតិបត្តិការ​នេះ​ផង​ដែរ​។​

​ក្រសួងយុត្តិធម៌​បាន​និយាយ​ថា​ “​លោក​ Morabito​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ឧក្រិដ្ឋជន​សំខាន់​ទី​២​ដែល​អាជ្ញាធរ​តាម​ចាប់ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ី​តា​លី​ និង​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ Ndrangheta​ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ក្រុម​ឧក្រិដ្ឋកម្ម​ធំ​ជាងគេ​និង​មាន​ឥទ្ធិពល​បំផុត​មួយ​នៅ​លើ​ពិភពលោក​”​ ។​

​សេចក្តីថ្លែងការណ៍​នោះ​បាន​បន្ថែម​ទៀត​ថា​ លោក​ Morabito​ ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ៣០​ ឆ្នាំ​នៅ​ក្នុង​ប្រទេស​អ៊ី​តា​លី​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ ឧក្រិដ្ឋជន​នៅ​ប្រទេស​ប្រេ​ស៊ី​ល​ដើរតួរ​សំខាន់​មួយ​ក្នុង​ការ​ជួញដូរ​គ្រឿងញៀន​ឆ្លង​សមុទ្រ​អា​ត្ល​ង់​ទិច​ ដែល​ការ​ជួញដូរ​នេះ​មានការ​សហ​ការណ៍​ជាមួយ​ឧក្រិដ្ឋជន​នៅ​ប្រទេស​ អ៊ី​តា​លី​ ហូ​ឡង់​ និង​បាល់​កង់​ ដើម្បី​នាំ​ចូល​កូកាអ៊ីន​ទៅ​ក្នុង​ទ្វីបអឺរ៉ុប​ដែល​មាន​តម្លៃ​ខ្ពស់​ និង​ការ​កើនឡើង​នៃ​តម្រូវការ​។​

​ការ​ចាប់ខ្លួន​លោក​ Morabito​ នៅ​ភាគ​ឥ​សាន​នៃ​ប្រទេស​ប្រេ​ស៊ី​ល​ក៏​បង្ហាញ​ពី​ការ​កើនឡើង​នៃ​ការ​ដឹក​ជញ្ជូន​កូកាអ៊ីន​ពី​តំបន់​ក្រីក្រ​នៃ​ប្រទេស​នេះ​ដោយសារ​តែ​ការ​កើនឡើង​នៃ​ការ​ត្រួតពិនិត្យ​នៅ​តាម​កំពង់​ផែ​សំខាន់ៗ​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​ប្រេ​ស៊ី​ល​ ៕

អត្ថបទដែលជាប់ទាក់ទង