ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គការ USAID ចុះកិច្ចព្រមព្រៀងទិញគ្រាប់ស្វាយចន្ទី សហករណ៍កសិកម្ម និង សហគ្រាសឯកជន នៅកម្ពុជា

195

ភ្នំពេញ៖ បន្ទាប់ពីកិច្ចប្រជុំចរចាចំនួនពីរលើកដែល សម្របសម្រួលដោយគម្រោងUS AID ព្រៃឡង់បៃតង រវាងកសិករស្វាយចន្ទីមកពី សហករណ៍កសិកម្ម មានរិទ្ធិ និង ទំរិញ នៅក្នុងខេត្តកំពង់ធំ និងសហគ្រាសម៉ាដាមឡៃហួត រួចមកកិច្ចព្រមព្រៀងបានធ្វើឡើង ហើយការបញ្ជាទិញស្វាយចន្ទីជាលើកដំបូងក៏ត្រូវបានចាប់ផ្តើម។
បើយោងតាមកិច្ចព្រមព្រៀង បានឯកភាពគ្នា ត្រូវបាន អង្គការ USAID Greening Prey Lang ព្រៃឡង់បៃតង  ឱ្យដឹងនៅរសៀល ថ្ងៃ១៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គារទី២៥ ខែឧសភា ឆ្នាំ២០២១ថា៖ ដោយសហគ្រាសម៉ាដាមឡៃហួត បានយល់ព្រមទិញគ្រាប់ស្វាយចន្ទី ក្នុងតម្លៃថ្លៃជាងទីផ្សារ ៣០០រៀល ក្នុងមួយគីឡូក្រាម ពីកសិករចំនួន៦៣នាក់ មកពីសហករណ៍កសិកម្មទាំងពីរ គឹសហករណ៍កសិកម្ម មានរិទ្ធិ និង ទំរិញខេត្តកំពង់ធំ ។ រហូតមកដល់ពេលនេះគ្រាប់ស្វាយចន្ទីចំនួន ៩៧តោន ត្រូវបានផ្គត់ផ្គង់ដល់សហគ្រាសម៉ាដាមឡៃហួត ។
នៅពេលដែលកសិករបាន បង្កើតទំនាក់ ទំនង ជាមួយអ្នកទិញផលិតផលកសិកម្ម ពួកគាត់ នឹងមិនបារម្ភថា ផលិតផលរបស់ពួកគាត់នឹង លក់មិនចេញ ឬបានតម្លៃទាបទេ។ ដោយមានអ្នកទិញដែលបានចុះ កិច្ចព្រមព្រៀងនិងតម្លៃថេរ ប្រាក់ចំណូលរបស់កសិករនឹងកើនឡើង ហើយវាចូលរួមដល់ ការកាត់បន្ថយតម្រូវការ ទាញយកធនធានធម្មជាតិ សម្រាប់ជីវភាពរបស់ពួកគាត់៕ សំរិត

អត្ថបទដែលជាប់ទាក់ទង