អភិបាលខណ្ឌបឹងកេងកង ចុះពិនិត្យសកម្មភាពស្ដារលូក្នុងមូលដ្ឋាន
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ នេះ រដ្ឋបាលខណ្ឌបឹងកេងកង លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង តែងតែយកចិត្តទុកដាក់ពីសុខទុក្ខបងប្អូន ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ជានិច្ចពិសេសសម័យកូវីដ១៩នេះ ហើយលើស ដោយបារម្មណ៍ពីបញ្ហាការស្ទះចរន្តទឹក តាមប្រឡាយនិងលូមេតូចធំ ដែលអាចបង្កឲ្យមាន ការជន់លិចដោយជំនន់ទឹកភ្លៀង នារដូវវស្សាឆ្នាំនេះផងនោះ ក្នុងនាមជាអភិបាលនៃគណៈ អភិបាលខណ្ឌបឹងកេងកង លោកអភិបាលខណ្ឌធឹម សំអាន មិនដែលភ្លេចពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋឡើយ ។ តួយ៉ាងដូចនាពេលថ្មីៗនេះ លោកអភិបាល ខណ្ឌបានខិតខំ និងបានដឹកនាំក្រុមការងារ នៃរដ្ឋបាលខណ្ឌបឹងកេង នៃរាជធានីភ្នំពេញដោយបានចុះ សហការជាមួយ លោកចៅសង្កាត់បឹងកេងកងទី៣ ចុះធ្វើការស្តារប្រឡាយ និងលូដោយកាយយកដីភក់ចេញ ដើម្បីបើកមុខទឹកឬចរន្តទឹកហូរ បានលឿនតាមបណ្តោយផ្លូវលេខ៣៩៦ (ចាប់ពីផ្លូវ១៦៣ ដល់ផ្លូវ១០៥) ក្នុងសង្កាត់បឹងកេងកងទី៣ ក្នុងគោលបំណងដោះស្រាយ បញ្ហាជូនបងប្អូនប្រជាពលរដ្ឋ ដោយបញ្ចៀស ពីការកកស្ទះទឹកតាមលូ-ប្រឡាយ ក្នុងភូមិសាស្ត្រខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញដើម្បីធានា ឲ្យបានមិនឲ្យមានការជន់លិចលង់ ដោយជំនន់ទឹកភ្លៀង នៅពេលមានភ្លៀងធ្លាក់ មកម្តងៗនារដូវវស្សាឆ្នាំនេះ។
ជាមួយគ្នានេះផងដែរលោកអភិបាល ខណ្ឌបឹងកេងកងធឹម សំអានក៏បានអំពាវនាវ ទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំយកសំរាម ឬកាកសំណល់ផ្សេងៗទៅបោះចោល ក្នុងប្រឡាយលូ និងត្រូវចូលរួមថែរក្សា អនាម័យ និងវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីបរិស្ថានស្អាត ពោលគឺទីក្រុងស្អាតគឺផ្ដើមចេញ យើងទាំងអស់គ្នា៕ដោយសុវណ្ណភូមិ