កំណត់ផ្នែកខ្លះនៃភូមិផ្សារតូច និងផ្នែកខ្លះ នៃភូមិព្រៃទា១ “តំបន់លឿងទុំ” ឡេីងវិញ
ភ្នំពេញ៖ អាជ្ញាធរភ្នំពេញចេញសេចក្តីសម្រេច កំណត់ផ្នែកខ្លះនៃភូមិផ្សារតូច នៃសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ និងផ្នែកខ្លះនៃភូមិព្រៃទា១ នៃសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យជា “តំបន់លឿងទុំ” ឡេីងវិញ បន្ទាប់ពីរកឃេីញអ្នកឆ្លងកូវីដ១៩ មានការកេីនឡេីង ដើម្បីទប់ស្កាត់ការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩។