ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធនាគារជាតិ ធ្វើសន្និសីទ ម៉ាក្រូសេដ្ឋកិច្ចប្រចាំលើកទី ៨ នៅខែធ្នូ ឆ្នាំ ២០២១ ស្តីពី «បញ្ហាប្រឈម និង គោលនយោបាយអភិវឌ្ឍន៍ សហគ្រាសធុនតូច និងមធ្យមSMEs នៅកម្ពុជា»

210

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា (NBC) បានចេញសេចក្តីជូនដំណឹងពីសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំលើកទី ៨ នៅខែធ្នូ ឆ្នាំ ២០២១ ស្តីពី «បញ្ហាប្រឈម និង គោលនយោបាយអភិវឌ្ឍន៍ សហគ្រាសធុនតូច និងមធ្យមSMEs នៅកម្ពុជា» ក្នុងគោលបំណង លើកកម្ពស់ ការស្រាវជ្រាវលើប្រធានបទខាងលើ និងផ្តល់ជាវេទិការពិភាគក្សាជុំវិញបញ្ហាប្រឈម និងការអភិវឌ្ឍសហគ្រាធុនតូច និងមធ្យម នៅកម្ពុជា ដែលអាចក្លាយជាធាតុចូលក្នុងការរៀបចំ គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ឲ្យកាន់ តែមានភាពធន់ និងប្រកបដោយបរិយាបន្នខ្ពស់។

ធនាគារជាតិ បានបញ្ជាក់ថា នៅកម្ពុជា សហគ្រាធុនតូច និងមធ្យម មានប្រមាណលើសពី ៩០% នៃ សហគ្រាសសរុប ដែលបានរួមចំណែកជិត ៦០%នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារ ៧០%នៃការងារសរុប។ សហគ្រាធុនតូច និងមធ្យម បានរួមចំណែកដល់ការលើកកម្ពស់ជីវភាព និងកាត់បន្ថយភាពក្រីក្រ ជាពិសេស ក្នុងចំណោមប្រជាពលរដ្ឋដែលរស់នៅតាមទីជនបទ។

បើទោះជា់SMEs បានដើរតួរនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រយ៉ាងណាក្តី ការសិក្សាពីស្ថានភាព សហគ្រាធុនតូច និងមធ្យម នៅកម្ពុជា គឺបានបង្ហាញថា សហគ្រាធុនតូច និងមធ្យម មាន បញ្ហាប្រឈមច្រើនក្នុងអាជីវកម្ម ហើយក៏មានឧបសគ្គក្នុងការអភិវឌ្ឍខ្លួនឲ្យប្រកបដោយចីរភាព។

គួរបញ្ជាក់ថា ការរីករាលដាលនៃជំងឺកូវិដ១៩ បានបង្ករផលប៉ះពាល់យ៉ាងខ្លាំង បន្ថែមទៀត ដល់ការធ្វើ អាជីវកម្ម របស់សហគ្រាធុនតូច និងមធ្យម ដែលមានភាពងាយរងគ្រោះទៅនឹងការប៉ះទង្គិចស្រាប់។ ក្នុងបរិការណ៍នេះ ដើម្បីរួមចំណែក ក្នុងការបង្កើនការសិក្សាស្រាវជ្រាវ ដែលនៅមានតិចនៅឡើយអំពីការអភិវឌ្ឍ និងពង្រឹងភាពធន់នៃសហគ្រាធុនតូច និងមធ្យម ធនាគារជាតិនៃកម្ពុជា បានជ្រើសរើសយកប្រធានបទស្រាវជ្រាវ របស់សន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី៨ នាឆ្នាំ២០២១ ស្តីពី «បញ្ហាប្រឈមនិងគោលនយោបាយអភិវឌ្ឍន៍ សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា»៕

អត្ថបទដែលជាប់ទាក់ទង