រដ្ឋបាលខណ្ឌបឹងកេងកង បើកកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៣ លើកយករបៀបវារៈចំនួន៥មកពិនិត្យនិងអនុម័ត…!
ភ្នំពេញ៖នៅសាលាខណ្ឌបឹងកេងកងកាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខណ្ឌបឹងកេងកង បានបើកកិច្ចប្រជុំសាមញ្ញ លើកទី២៤ អាណត្ដិទី៣ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង ក្រោមអធិបតីភាព លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង
លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ដោយមានការអញ្ជើញចូលរួមពី សមាជិក~សមាជិកាក្រុមប្រឹក្សាខណ្ឌ លោក~លោកស្រី អភិបាលរងខណ្ឌ នាយករដ្ឋបាលខណ្ឌ លោក~លោកស្រីប្រធានការិយាល័យ ចៅសង្កាត់ទាំង០៧ និងមន្ដ្រីពាក់ព័ន្ធ។
របៀបវារៈកិច្ចប្រជុំមាន៖
១.ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្ដិទី៣ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង។
២.ពិនិត្យ និងអនុម័តសេចក្ដីព្រាង របាយការណ៍ប្រចាំត្រីមាសទី១ និងទិសដៅការងារខែមេសា ឆ្នាំ២០២១ ស្ដីពីការអនុវត្ដការងាររដ្ឋបាលខណ្ឌបឹងកេងកង។
៣. ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍ប្រចាំខែមេសា និងទិសដៅការងារខែឧសភា ឆ្នាំ២០២១ ស្ដីពីការអនុវត្ដការងាររបស់រដ្ឋបាលខណ្ឌបឹងកេងកង
៤. ពិនិត្យ និងអនុម័តសេចក្ដីព្រាងប្រចាំខែឧសភា និងទិសដៅការងារខែមិថុនា ឆ្នាំ២០២១ ស្ដីពីការអនុវត្ដការងាររបស់រដ្ឋបាលខណ្ឌបឹងកេងកង។
៥. ពិនិត្យ និងអនុម័តសេចក្ដីព្រាងប្រតិទិន កិច្ចប្រជុំសាមញ្ញរយះពេល ១២លើក ចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង។
៦.បញ្ហាផ្សេងៗ៕ដោយសុវណ្ណភូមិ