ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋនៅភ្នំពេញ ចំនួនជាង១០ម៉ឺននាក់ទៀត ទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩ កាលពីថ្ងៃ២៦ឧសភា ម្សិលម៉ិញ

147

 

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញចំនួនជាង១០ម៉ឺននាក់ទៀតហើយ ដែលទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩ កាលពីថ្ងៃ២៦ឧសភា ម្សិលម៉ិញ ។ចំនួននេះបានធ្វើអោយទូរលេខនៃការ ចាក់វ៉ាក់សាំងការពារកូវីដ-១៩ កើនឡើងរហូតដល់ជាង១៨២ម៉ឺននាក់ហើយ ដោយគិតពីថ្ងៃទី១៨កុម្ភៈ មក។
លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ តែងបានចុះធ្វើការត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងជារឿយៗ និងបានជំរុញឱ្យក្រុមការងារ ក្រុមគ្រូពេទ្យនិងអាជ្ញាធរដែនដី សម្រុកចាក់អោយបានលឿន ដើម្បីឱ្យការចាក់វ៉ាក់សាំងនេះ បានគ្រប់គ្នាសម្រាប់អ្នករស់នៅភ្នំពេញ យ៉ាងយូរបំផុតក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ ស្របតាមការកំណត់របស់រាជរដ្ឋាភិបាល។
យោងតាមរបាយការណ៍តបស់រដ្ឋបាលរាជធានី បានបញ្ជាក់ថា គិតត្រឹមថ្ងៃ២៦ឧសភានេះ ដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ក្នុងរាជធានីភ្នំពេញ បានចំនួន១៨២១៥៥៩នាក់ហើយ ខណៈដែលចំនួនអ្នកបានចាក់វ៉ាក់សាំង កាលពីថ្ងៃទី២៦ឧសភា ម្សិកម៉ិញមានចំនួន១០៦៧៣៤០នាក់។
ប្រជាពលរដ្ឋក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលបានទទួលការចាក់វាក់សាំងក្នុងថ្ងៃនេះ នៅវត្តវាលស្បូវ បានសម្តែងការអរគុណ ដល់អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និង មន្រ្តីសុខាភិបាលដែលបានយកចិត្តទុកដាក់ ដល់ការចាក់វាក់សាំងជូនពួកគាត់ ។
គូសបញ្ជាក់ថា ៖លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២១កន្លងទៅនេះ បានអះអាងថា ការចាក់វ៉ាក់សាំងកូវីដ-១៩ មានវឌ្ឍនភាពល្អ និងសម្រេចបានប្រមាណជាង២២ភាគរយហើយ។
លោកស្រីឱ វណ្ណឌីនបន្តថា ក្នុងខណ្ឌទាំង ៣ រួមមានខណ្ឌច្បារអំពៅ ខណ្ឌចំការមន និងខណ្ឌ ៧ មករា បើតាមស្ថិតិដែលទទួល បានពីសាលារាជធានីភ្នំពេញ មានអ្នកមកទទួលការចាក់វ៉ាកសាំងចំនួន ២៦០,៥៨៣នាក់ ដែលចំនួននេះបើគិតតាមវ៉ាក់សាំង ដែលកម្ពុជាទទួលបាន ១លានដូស កាលពីថ្ងៃទី ២៣កន្លងទៅ គឺវាអាចគ្រប់គ្រាន់សម្រាប់ ចាក់ជូនដល់ប្រជាពលរដ្ឋទាំង៣ខណ្ឌខាងលើនេះ៕

អត្ថបទដែលជាប់ទាក់ទង