ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរបើកឱ្យដំណើរការ ភូមិផ្ទះឡឡើងវិញ ហើយក្រោយបិទខ្ទប់ជាង២ខែ

105

ភ្នំពេញ៖លោកមាន ចានយ៉ាដា អភិបាលរងរាជធានី   ភ្នំពេញបានថ្លែងអបអរសាទរ ជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅ ក្នុងតំបន់ផ្ទះឡ នៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យជាង ពាក់កណ្ដាលនិងមួយផ្នែកនៅសង្កាត់ស្ទឹងមានជ័យទី៣ខណ្ឌមានជ័យដែលបាន អនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវវិធានការរដ្ឋបាល និងវិធានការសុខាភិបាល អស់រយៈពេលជិត ២ខែ រហូតប្រែក្លាយតំបន់នេះ មកជាតំបន់សុវត្ថិភាពរួចផុតកូវីត-១៩ ហើយដោយប្ដូរមក បិទខ្ទប់តាមផ្ទះដែល រកឃើញវិជ្ជមានតែប៉ុន្នោះ។

ក្នុងនោះដែរលោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីនិង ជាតំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានចុះទៅបើកឱ្យដំណើរការ ភូមិខាងលើឡើងវិញនោះ បញ្ជាក់ថា៖ស្របពេលដែល ស្ថានភាពធូរស្រាលបែបនេះ បងប្អូនត្រូវតែបន្តការ រស់នៅតាមបែបគន្លងថ្មី អនុវត្តជាប់ជាប្រចាំ ៣ការពា ៣កុំ នោះបងប្អូននឹងអាច ចៀសផុតពីជំងឺកូវីដ-១៩ ជាក់ជាមិនខាន៕

អត្ថបទដែលជាប់ទាក់ទង