ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌ​ប្រាប់​មន្ត្រីក្រោមឱវាទ​ដើម្បី​ពង្រឹង លើ​ការងារ​ផ្តល់​សេវាសាធារណៈ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​

64


​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី ២១ ខែសីហា ឆ្នាំ​២០១៨​នេះ លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បើក​កិច្ចប្រជុំ​ជាមួយ​មន្ត្រីក្រោមឱវាទ​ដើម្បី​ពង្រឹង លើ​ការងារ​ផ្តល់​សេវាសាធារណៈ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ។ នាឱកាស​នោះ​លោក​អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ​បាន​សំណូមពរ​ដល់​មន្ត្រី​គ្រប់​ការិយាល័យ​ទាំងអស់​ជុំវិញ​ខណ្ឌ​ត្រូវ​សហការគ្នា​ឲ្យ​បានល្អ មាន​សាមគ្គី​ផ្ទៃក្នុង គោរព​ឱ្យបាន​ពេល​វា​លា​បំពេញការងារ និង​មាន​ឯកសណ្ឋាន​ឱ្យបាន​ត្រឹមត្រូវ ។
​ក្នុងនោះដែរ​លោក​អភិបាលខណ្ឌ បាន​ផ្តាំផ្ញើ​ដល់​មន្ត្រី​ក្នុង​ខណ្ឌ​យើង​ទាំងអស់​ពេលចេញ​ដំណើរ​ទៅផ្ទះ ឬ​មានតំណើរ​ជិត​ឆ្ងាយ​ក្នុង​មូលដ្ឋាន​ខណ្ឌ ត្រូវ​ជួយ​ផ្តល់ព័ត៌មាន​អំពី​ស្ថានភាព​ផ្លូវ​ខូច និង​បញ្ហា​អនាម័យ បញ្ហា​សំរាម ដោយ​ម្នាក់ៗ​ឃើញ​ហើយ​ជួយ​រាយការណ៍​ជូន​មក​រដ្ឋបាល​ខណ្ឌ ៕

អត្ថបទដែលជាប់ទាក់ទង