ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កុយរមាសទម្ងន់ជាង១០០គីឡូ ​តម្លៃ​ដល់​ទៅ​១២​លាន​ដុល្លារ​ចាប់​នៅ​ព្រលាន​យន្ត​ហោះម៉ាឡេស៊ី មុនដឹកទៅវៀតណាម

120


ប្រទេស​ម៉ា​ឡេ​ស៊ី ៖ កុយ​រមាស​ មាន​តម្លៃ​ដល់​ទៅ​១២​លាន​ដុល្លារ ចាប់​បាន​នៅ​ព្រ​លាន​យន្តហោះ​ក្រុង​គូ​ឡា​ឡាំ​ពួរ មុននឹង បញ្ជូន​ទៅ​កាន់​ប្រទេស​វៀតណាម កាលពីថ្ងៃទី២០សីហា​។

លោក​អាប់​ឌុ​ល ​កា​ឌៀ​រអា​ប៊ូ​ហា​ស៊ី​ម អ្នក​ទទួលខុសត្រូវ​ផ្នែក​ការពារ​សត្វព្រៃ​ម៉ា​ឡេ​ស៊ី និយាយ​ថា ​កុយរមាស​ចំនួន៥០​មាន​ទម្ងន់​១១៦​គីឡូក្រាម រក​ឃើញ​កាលពី​ថ្ងៃ​១៣​សីហា​ ក្នុង​កេស​កា​តុង​ នៅ​ឯ​ព្រ​លាន​យន្តហោះ​។ ​

កុយរមាស​ត្រូវប៉ាន់​បំផុត​នៅ​វៀតណាម ដោយ​យក​ទៅ​ប្រើ​ជា​ពិសេស​ក្នុង​ការ​ផ្សំ​ថ្នាំ​បុរាណ​។​ ការ​រត់ពន្ធ​កុយរមាស​ត្រូវ​បាន​ហាមឃាត់​កាលពី​ឆ្នាំ​១៩៧៧​ ក្នុង​កម្រិត​ពិភព​លោក តាម​រយៈ​អនុសញ្ញា​មួយ​ស្ដី​ពី​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ពពួកសត្វ​កម្រ​ និង​ពពួក​សត្វ​ព្រៃ រង​ការ​គំរាមកំហែង​ផុត​ពូជ​។

​ទោះបី​យ៉ាងនេះ​ក្ដី​ពួក​ព្រានព្រៃ​បន្ត​សម្លាប់សត្វ​រមាស​ ដើម្បី​ឆ្លើយ​តប​ចំពោះ​តម្រូវការ​នៅ​អា​ស៊ី​អាគ្នេយ៍​។​ ក្នុង​តំបន់​នេះ​នៃ​ពិភពលោក​មនុស្ស​ជា​ច្រើន ចាត់​ទុក​កុយរមាស​ថា​ ​ជា​ឱសថ​ដ៏​មាន​ប្រសិទ្ធភាព​ប្រឆាំង​ជំងឺមហារីក​។ ​កុយរមាស​តែ​១​គីឡូក្រាម​អាច​មាន​តម្លៃ​ដល់​ទៅ​ច្រើន​សិប​ពាន់​ដុល្លារ​។

លោក​អាប់​ឌុ​ល​ កា​ឌៀ​រអា​ប៊ូ​ហា​ស៊ី​ម ​ពុំ​ប្រាប់​ពី​ប្រភព​នៃ​កុយរមាស​ទាំងនោះ​ឡើយ ប៉ុន្តែ​ជា​​ទូទៅ​គេ​ដឹង​ថា ​វា​ពិតជា​មក​ពី​អាហ្វ្រិក​ហើយ​។​ ម្យ៉ាងទៀត​បណ្ដា​អ្នក​ទទួលខុសត្រូវ​ព្រលាន​​យន្តហោះ​ក្រុង​គូ​ឡា​ឡាំ​ពួរ នៅ​បាន​រក​ឃើញ​ឆ្អឹង​សត្វព្រៃ​មួយ​ចំនួន​ធំ ដែល​នោះ​​ជា​​ឆ្អឹង​ខ្លាធំ​និង​ខ្លារខិន​។ ​ក្នុង​រឿង​នេះ​ពុំ​ទាន់​មានការ​ចាប់ខ្លួន​មនុស្ស​ណា​ម្នាក់​នៅ​ឡើយ​

កាលពីឆ្នាំមុនប្រទេសម៉ាឡេស៊ីបានរឹបអូសយកស្នែងរមាសប្រហែល 3,1 លានដុល្លារពីប្រទេសម៉ូសំប៊ិកតាមរយៈកាតា៕

អត្ថបទដែលជាប់ទាក់ទង