នគរបាលខណ្ឌដង្កោ បង្ហាញមុខជនសង្ស័យ៧នាក់ រណីគ្រឿងញៀន កាច់កម៉ូតូ គាស់ផ្ទះ
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌដង្កោ បានបង្ហាញមុខជាសាធារណៈជនសង្ស័យ៧នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន កាច់កម៉ូតូ គាស់ផ្ទះប្រជាពលរដ្ឋយ៉ាងសកម្មនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ។
លោកវរសេនីយ៍ឯក ជឹម សុីថា អធិការខណ្ឌដង្កោ បានឲ្យដឹងថា ជនសង្ស័យទាំង៧នាក់ខាងលេីមានទី ១ឈ្មោះ នាង សារិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ , ទី២ឈ្មោះ រិទ្ធ វណ្ណៈ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរមុខរបរជាងពិតាន ទីលំនៅភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ , ទី៣ឈ្មោះ យុង សីហា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ , ទី៤ឈ្មោះ កង ណារិន ហៅ ដា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ , ទី៥ឈ្មោះ យុង ចិន្តា ហៅ ដា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ , ទី៦ឈ្មោះ រឿន យឺត ហៅ វែង ភេទប្រុស អាយុ២០ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ , ទី៧ ឈ្មោះ កែវ សុខជា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ជនសង្ស័យទាំង៧នាក់មានសារធាតុញៀន) ។
លោកអធិការបានបន្តថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំងនេះ គឺកម្លាំងសមត្ថកិច្ច បានជិះម៉ូតូល្បាតក្នុងមូលដ្ឋាន ដេីម្បីការពារសុខសុវត្ថិភាពប្រជាពលរដ្ឋ ឲ្យស្របតាមគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាព ហេីយខណៈកំពុងល្បាតក៏ឃេីញជនសង្ស័យបីនាក់ ជិះម៉ូតូឌុបគ្នាកាត់វាលស្រែ ក្នុងភូមិម្ភៃបួន សង្កាត់ព្រៃស ក៏ឃាត់សួរនាំ ស្រាប់តែឆែកឃេីញសម្ភារកាច់កម៉ូតូ នៅជាប់ខ្លួនពួកគេ ទេីបកម្លាំងសមត្ថកិច្ចសម្រេចឃាត់ខ្លួន យកមកសួរនាំ នៅប៉ុស្តិ៍រដ្ឋបាលព្រៃស រហូតឈានដល់ការឃាត់ខ្លួនបក្ខពួកចំនួន៤នាក់បន្ថែមទៀត(សរុប៧នាក់ )។
លោកអធិការបញ្ជាក់ថា ក្រោយសួរនាំជនសង្ស័យបានឆ្លេីយសារភាពថា ពួកគេពិតជាធ្លាប់ បានធ្វេីសកម្មភាពកាច់កម៉ូតូ នឹងគាស់ផ្ទះប្រជាពលរដ្ឋ រួមទាំងប្រេីប្រាស់នៅសារធាតុញៀន។ ដូច្នេះយោងតាមចម្លេីយសារភាព របស់ជនសង្ស័យ សមត្ថកិច្ចបានសម្រេច កសាងសំណុំរឿងបញ្ជូន ខ្លួនជនសង្ស័យទាំង៧នាក់ រួមទាំងវត្ថុតាង ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់៕