ឯកឧត្តម គួច ចំរើន ទទួលអំណោយមនុស្សធម៌ពី ក្រុមការងារ M A.B មានមីជាតិចំនួន ១០០កេស និងម៉ាស ៣០.០០០ សម្រាប់ប្រើប្រាស់ក្នុងវិធានការណ៍ប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងគ្រប់គ្រងជំងឺកូវីដ-១៩
ព្រះសីហនុ៖ នៅព្រឹកថ្ងៃចន្ទ ៥រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីក្រុមការងារ M A.B មានមីជាតិចំនួន ១០០កេស និងម៉ាស ៣០.០០០ ឧបត្ថមជូនរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការ ប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងការណ៍សហគមន៍ ២០កុម្ភ: នៅខេត្តព្រះសីហនុ ។
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណក្រុមការងារ M A.B ដែលបាននាំយកមីយើង និងម៉ាសឧបត្ថម្ភដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីយកមកបម្រើសកម្មភាព មនុស្សធម៌ចែកជូនបងប្អូនប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋ ដែលកំពុងខ្វះខាតស្បៀង ក្នុងអំឡុងជំងឺរាតត្បាតកូវីដ-១៩ ក្នុងខេត្តព្រះសីហនុ ។
ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា ក្នុងអំឡុងបិទខ្ទប់កន្លងមក យើងបានប្រមូលផ្តុំកម្លាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ចូលរួមក្នុងយុទ្ធនាការបិទខ្ទប់ កុំឱ្យឆ្លងរាលដាលធ្ងន់ធ្ងរបន្តទៀត ក៏ប៉ុន្តែមកដល់ពេលនេះ ក្រុង ខេត្តរបស់យើងមិនមានតំបន់ក្រហមទៀតទេ គឺមានតែលឿង ដោយសារយើង បានយកសំណាកប្រជាពលរដ្ឋតំបន់បិទខ្ទប់រួចរាល់ ហើយនៅសេសសល់តែគ្រួសារណា ដែលមានវិជ្ជមានកូវីដតែប៉ុណ្ណោះ ដែលពួកគាត់មិនបានការពារ តាមការណែនាំ ៣.ការពារ និង ៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា ។ យើងនៅតែបន្តបិទខ្ទប់ទីតាំង ប្រជាពលរដ្ឋដែលមានវិជ្ជមាន កូវីដតែប៉ុណ្ណោះ ធ្វើឱ្យអត្រា នៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩ មានការថយចុះយ៉ាងគំហុក ដោយសារលទ្ធផល នៃការការបិទខ្ទប់របស់យើងទទួលបានជោគជ័យ ៕