អគ្គីភ័យ ឆាបឆេះរោងចក្រ អ៊ី យ៉ីង ផលិតឆ័ត្រ នៅខណ្ឌដង្កោ
ភ្នំពេញ៖ មាបអគ្គីភ័យឆេះរោងចក្រ ផលិតឆ័ត្រយីហោ អ៉ី យ៉ីងខូចខាតតែសម្ភារៈ មិនបានបង្កគ្រោះថ្នាក់ ដល់មនុស្សនោះទេ ដោយហេតុការណ៍នេះ បានកើតឡើងកាលពីវេលា ម៉ោង៦ ល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ ។
សមត្ថកិច្ចមូលដ្ឋាន អាជ្ញាធរក៏ដូចជា មន្ត្រីជំនាញខាងពន្លត់អគ្គីភ័យ បានចេញជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ ទាន់ពេលវេលា ក្នុងប្រតិបត្តិការនេះ ដោយកម្លាំងជំនាញបានប្រើប្រាស់ រថយន្តពន្លត់អគ្គីភ័យ អស់ចំនួន១១គ្រឿង និងបានបាញ់ពន្លត់ អស់ចំនួន០៤គ្រឿង ហើយអគ្គីភ័យខាងលើ បានរលត់ទៅវិញ នៅវេលាម៉ោង៧យប់ ថ្ងៃដដែល ។
មកដល់ពេលនេះ សមត្ថកិច្ចបានឲ្យដឹងថា ចំពោះទំហំនៃការខូចខាត គឺមិនទាន់ដឹងនៅឡើង ព្រោះខាងរោងចក្រ រងចាំក្រុមហ៊ុនធនាគាររ៉ាប់រង មកវាយតំលៃ អំពីទំហំ នៃការខូចខាត៕