ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់​ចរាចរ​ថ្ងៃ​ទី​២១​ ខែសីហា​ ឆ្នាំ​២០១៨​ ស្លាប់​២​នាក់​ របួស​១៣​នាក់​

198

​ភ្នំពេញ​ ៖​ ​ នៅ​ថ្ងៃ​ទី​២១​ ខែសីហា​ ឆ្នាំ​២០១៨​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​ ១១​លើក​(​យប់​៧​លើក​)​ បណ្តាល​ឲ្យ​ស្លាប់​ ២​នាក់​ របួសធ្ងន់​ ៩​នាក់​(​ស្រី​១​នាក់​)​ របួសស្រាល​ ៤​នក់​(​ស្រី​២​នាក់​)​ មិន​ពាក់​ពួក​ សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ ៨​នាក់​(​យប់​៤​នាក់​)​ នេះបើ​យោង​តាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ។

ប្រភពដដែល បានបន្តថា ​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ ១១​លើក​នេះ​ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ ២១​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​ ១៤​គ្រឿង​ រថយន្ត​តូច​ ៥​គ្រឿង​ រថយន្ត​ធំ​ ២​គ្រឿង​ ។​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ គឺ​បណ្តាល​មក​ពី​ ល្បឿន​ ៤​លើក​(​ស្លាប់​១​នាក់​)​ ​ មិន​គោរព​សិទ្ធិ​ ២​លើក​(​ស្លាប់​១​នាក់​)​ ស្រវឹង​ ២​លើក​​ ប្រជែង​ ១​លើក​ បត់​គ្រោះថ្នាក់​ ១​លើក​ និង​ងុ​យ​ដេក​ ១​លើក​ ។​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​ មាន​ផ្លូវជាតិ​ ៧​លើក​ ផ្លូវ​ខេត្ត​ ៣​លើក​ ផ្លូវលំ​ ១​លើក​ ។​ ដោយឡែក​ យានយន្ត​ដែល​បង្កហេតុ​ រួម​មាន​ ម៉ូតូ​ ៦​លើក​ រថយន្ត​តូច​ ៤​លើក​ និង​រថយន្ត​ធំ​ ១​លើក​ ។​ខេត្ត​-​រាជធានី​ ដែល​មាន​គ្រោះថ្នាក់​ និង​រងគ្រោះថ្នាក់​ រួម​មាន​ ៖​ ខេត្ត​ព្រះ​សីហ​នុ​ ១​លើក​ ស្លាប់​១​នាក់​(​ស្រី​)​ និង​ខេត្តកណ្តាល​ ២​លើក​ ស្លាប់​១​នាក់​ របួស​១​នាក់​ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរផ្លូវគោក​ទូ​ទាំង​ប្រទេស​ រយៈពេល​២១​ គឺ​ថ្ងៃ​ទី​១-២១​ ខែសីហា​ ឆ្នាំ​២០១៨​ កើតឡើង​ចំនួន​ ១៧៦​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ៨២​នាក់​ របួស​សរុប​ ២៣០​នាក់​ របួសធ្ងន់​ ១៤៩​នាក់​ របួសស្រាល​ ៨១​នាក់​ ៕​

អត្ថបទដែលជាប់ទាក់ទង