ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃេីញករណីជំងឺកូវីដ-១៩​ថ្មី ចំនួន​ ៦៣១នាក់​ ជាសះស្បេីយ​ ១០៦៩នាក់ និងស្លាប់ថ្មី​ ១១នាក់​

78

 

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបញ្ជាក់ថា រហូតដល់ ថ្ងៃទី ៦ មិថុនា​ ២០២១​ រកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៦៣១នាក់​ (ឆ្លងសហគមន៌​:​ ​៦១៦​នាំចូល:​ ១៥) និងមានជាសះស្បេីយ​ ១០៦៩នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ៣៤២៤៤នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ២៧១៤៧នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ១១នាក់​ សរុប​ស្លាប់ ២៦៣នាក់ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍​ហេីយ​ និងប្រទេសជិតខាងយេីង និងពិភពលោក កំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ដែរ ។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ៕

អត្ថបទដែលជាប់ទាក់ទង