ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខេត្តកែប ឲ្យម្ចាស់ក្រុមហ៊ុន ឬអាជីវកម្មរុះរេីបដា ផ្ទាំងប៉ាណូ ដែលមានខ្លឹមសារផ្សព្វផ្សាយផលិតផលគ្រប់ប្រភេទ

73

 

កែប ៖ សេចក្តីជូនដំណឹង របស់ រដ្ឋបាលខេត្តកែប ជម្រាបមក លោក លោកស្រី ម្ចាស់ក្រុមហ៊ុន ឬអាជីវកម្មផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ស្ដីពី ការស្នេីរុះរេីបដា ឬផ្ទាំងប៉ាណូដែលមានខ្លឹមសារផ្សព្វផ្សាយ  ផលិតផលគ្រប់ប្រភេទ ដោយដាក់ជំនួសមកវិញនូវខ្លឹមសារអប់រំនានា ពាក់ព័ន្ធ នឹងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ការស្នើរុះរើបដា ឬផ្ទាំងប៉ាណូដែលមានខ្លឹមសារផ្សព្វផ្សាយផលិតផលគ្រប់ប្រភេទ ដោយដាក់ជំនួស មកវិញនូវខ្លឹមសារអប់រំនានាពាក់ព័ន្ធនឹងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយយោងលិខិតលេខ០៧៦/២១ សជណ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកែប ស្តីពីករណី ផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ តាមរយៈការដាក់តាំងបដា ឬផ្ទាំងប៉ាណូនៅមូលដ្ឋានអាជីវកម្ម ឬនៅ តាមទីសាធារណៈនានាក្នុងភូមិសាស្រ្តខេត្តកែប។

តាមស្ថានការណ៍នៃការរីករាលដាលជំងឺកូរីដ១៩ ក្នុងសហគមន៍ព្រឹត្តិការណ៍២០ កុម្ភៈ ២០២១។ តបតាមកម្មវត្ថុ និងយោងខាងលើ លោកសោម ពិសិដ្ឋ អភិបាលខេត្តកែប សូមជម្រាបជូន លោក លោកស្រី ជ្រាបថា៖ ដើម្បីចូលរួម ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ រដ្ឋបាលខេត្តកែប នឹងធ្វើការផ្សព្វផ្សាយសារអប់រំពាក់ព័ន្ធនឹងវិធានការការពារជំងឺ កូវីដ ១៩ ពិសេសវិធានការ “៣ការពារ ៣កុំ” របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅតាមសួនច្បារ និងទីតាំងសាធារណៈមួយចំនួនក្នុងភូមិសាស្ត្រខេត្ត ចាប់ពីថ្ងៃទី១០ ខែមិថុ នា ឆ្នាំ២០២១ត់ទៅ។

ផ្អែកលើបញ្ហានេះ ស្នើលោក លោកស្រី ម្ចាស់ក្រុមហ៊ុន ឬអាជីវកម្មផ្សព្វផ្សាយពាណិជ្ជកម្ម ធ្វើការរុះរើ បដា ឬផ្ទាំងប៉ាណូដែលមាន ខ្លឹមសារផ្សព្វផ្សាយផលិតផល ដើម្បីរដ្ឋបាលខេត្តមានលទ្ធភាពយកបង្គោលដែល ក្រុមហ៊ុនបានដាក់កន្លងមក ដោយដាក់ជំនួសមកវិញនូវខ្លឹមសារអប់រំនានាពាក់ព័ន្ធនឹងវិធានការទប់ស្កាត់ការ រីករាល ដាលនៃជំងឺកូវីដ-១៩ (ការបោះពុម្ពខ្លឹមសារអប់រំជាបន្ទុករបស់រដ្ឋបាលខេត្ត) ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ជាកំហិត។ ករណីមិនអនុវត្តតាម សេចក្តីជូនដំណឹងនេះ រដ្ឋបាលខេត្ត នឹងចាត់ វិធានការតាមនីតិវិធីរដ្ឋបាល និងធ្វើការរុះរើ ដោយរាល់ការចំណាយជាបន្ទុករបស់ម្ចាស់ក្រុមហ៊ុន ហើយ រាល់ការ ខូចខាតរដ្ឋបាលខេត្តមិនទទួលខុសត្រូវឡើយ៕

អត្ថបទដែលជាប់ទាក់ទង