ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក នុត ពុធដារ៉ា ចុះឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាលើកទឹកចិត្ត ចំពោះការខិតខំប្រឹងប្រែងរបស់ ក្រុមគ្រូពេទ្យ និងកម្លាំងនគរបាលប្រចាំការ ក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ ក្នុងស្រុកល្វាឯម

59

 

កណ្ដាល៖នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល រួមជាមួយលោកប្រធាន អនុប្រធានមន្ទីរ ប្រធានអង្គភាពលទ្ធកម្ម ទីចាត់ការរដ្ឋបាលសាលាខេត្ត លោកអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បានធ្វើពិធីសំណេះសំណាល និងឧបត្ថម្ភថវិកាលើកទឹកចិត្ត ចំពោះការខិតខំប្រឹងប្រែងរបស់ ក្រុមគ្រូពេទ្យ នៃការិយាល័យសុខាភិបាលស្រុកល្វាឯម និងកម្លាំងនគរបាលប្រចាំការនៅ មណ្ឌលចត្តាឡីស័កវិទ្យាល័យហ៊ុនសែន ពាមឧកញ៉ាអុង ក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ នៅក្នុងស្រុកល្វាឯម សរុប ចំនួន ៦៩នាក់។
ក្នុងឱកាសនោះលោក នុត ពុធដារ៉ា បានធ្វើការកោតសរសើរ និងថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ក្នុងការបំពេញការងារ ដើម្បីប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រស្រុកល្វាឯម របស់ក្រុមគ្រូពេទ្យ និងមន្ត្រីប្រចាំការទាំងអស់។
ជាមួយគ្នានោះដែរ លោកអភិបាលរងខេត្តបាន ឧបត្ថម្ភដល់ក្រុមគ្រូពេទ្យ ចំនួន ៦០នាក់ ក្នុងម្នាក់ៗ អង្ករ ២០គីឡូក្រាម មី១កេស ត្រីខ១យួរ និងថវិកា ១៥០.០០០រៀល និងកម្លាំងនគរបាលប្រចាំការ ចំនួន ០៩នាក់ ក្នុងម្នាក់ៗ អង្ករ ២០គីឡូក្រាម មី១កេស ត្រីខ១យួរ និងថវិកា ១០០.០០០រៀលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង