ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការឃុំខ្លួន ប្តីដែលជះទឹកអាស៊ីតលើប្រពន្ធ

56

 

ភ្នំពេញ ៖ សំណុំរឿងប្តីជះទឹកអាស៊ីតលើប្រពន្ធ ត្រូវបានលោកកួយ សៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៩ខែមិថុនាឆ្នាំ២០២១នេះ បានសម្រេច ឃុំខ្លួនពីបទទារុណកម្ម និងអំពើឃោរឃៅ ដោយប្រើទឹកអាស៊ីតខ្លាំង តាមមាត្រា១៩ នៃច្បាប់ស្តីពីការគ្រប់គ្រងអាស៊ីតខ្លាំង។

សមត្ថកិច្ចបានបញ្ជូនជនសង្ស័យ ឈ្មោះហេង ចាន់ឌី អាយុ៤៣ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិ២ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ទៅតុលាការករណីចាក់ទឹកអាស៊ីត ចាក់ស្រោចលើប្រពន្ធ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរនោះ រត់គេចខ្លួនអស់រយៈពេល១ ឆ្នាំកន្លងមក។ ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីម៉ោង៥និង ៣០ ល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ ខណៈពេលកំពុងធ្វើចត្តាឡីស័ក នៅក្នុងភូមិ២ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ហើយបញ្ជូនមកខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្រ្តីរងគ្រោះជាប្រពន្ធឈ្មោះលី រ៉ានី អាយុ៥០ឆ្នាំ មុខរបរសន្តិសុខយាមរោងចក្រកាត់ដេរ ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដើម្បីបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមច្បាប់។

បច្ចុប្បន្នសមត្ថកិច្ច បានបញ្ជូនជនសង្ស័យទៅពន្ធនាគារព្រៃស រង់ចាំបើកសវនាការកាត់ទោស តាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង