ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

.ជ.ប សម្រេចលុបចោលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សាកល្បង នៅថ្ងៃទី២០ មិថុនា

103

ភ្នំពេញ៖ ទគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅព្រលប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ បានសម្រេចលុបចោលទាំងស្រុង នូវការបោះឆ្នោតសាកល្បង ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែលគ្រោងធ្វើឡើង នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ បន្ទាប់ពីមានការស្នើពី សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ការសម្រេចលុបចោលនេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីមានប្រតិកម្ម និងសំណើផ្លូវការពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីលុបចោលការបោះឆ្នោតសាកល្បងនេះ ដោយចាត់ទុកថា ជាសកម្មភាពដែលមិនចាំបាច់ ខណៈដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលពេលនេះកំពុងមានអ្នកឆ្លង និងស្លាប់រាប់រយនាក់នៅឡើយ។

ក្នុងសារសំឡេងនៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពេលនេះប្រទេសកម្ពុជា គ្មានការចាប់បាច់ណាដែល ត្រូវមានការបោះឆ្នោតសាកល្បងនោះទេ ព្រោះពេលនេះយើងត្រូវប្រមូលកម្លាំងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ មិនមែនជាពេលដែលត្រូវប្រមូលប្រជាជនមកបោះឆ្នោតសាកល្បងនោះឡើយ សូម្បីតែគ.ជ.ប ក៏ត្រូវប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

ព្រមជាមួយនឹងសំណើសុំលុបចោនេះ សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាឱ្យអភិបាលរាជធានីខេត្តទាំងអស់ បញ្ឈប់ជាបន្ទាន់នូវការប្រមូល ប្រជាពលរដ្ឋមកហ្វឹកហាត់ដើម្បីបោះឆ្នោតសាកល្បង ចាប់ពីពេលជូនដំណឹងនេះតទៅ។ សម្តេចបានស្នើសុំអភ័យទោសចំពោះ ថ្នាក់ដឹកនាំ គ.ជ.ប ដោយសម្តេចគ្មានជម្រើសអ្វីក្រៅពីដាក់បទបញ្ជាឱ្យអភិបាលរាជធានីខេត្ត ឱ្យឈប់ប្រមូលមនុស្សមករៀនសូត្របោះឆ្នោតសាកល្បង តាមការរៀបចំរបស់គ.ជ.បនោះឡើយ។

សម្តេចបានថ្លែងថា យើងគោរពឯករាជ្យភាពរបស់គ.ជ.ប តែគជប ក៏ត្រូវយល់របស់អង្គនីតិប្រតិបត្តិ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ដូចជាយល់ដល់ការលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងរងសម្ពាថនៃ ការវាយលុករបស់ជំងឺកូវីដ១៩ និងការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយកូវីដ១៩៕

អត្ថបទដែលជាប់ទាក់ទង