ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហួសនិស្ស័យនឹងថ្លែង ព្រៃផ្សៃជាងសត្វតិរច្ឆានទៅទៀត ត្រីស្តោ ស៊ីកូនឯង ឪពុកចាប់រំលោភកូនស្រី

123


កណ្តាល៖ បុរសម្នាក់ជាពុក បានចាប់រំលោភកូនស្រីបង្កើតអាយុ៨ឆ្នាំ បានសម្រេចចំនួន៣លើក មិនស្កប់ចិត្តក៏ទៅលួងលោភក្មួយស្រី តែទើបបែកធ្លាយក្រោយអ្នកជិតខាង បង្កឲ្យភ្ញាក់ផ្អើលដល់នគរបាលចុះមកឃាត់ខ្លួនជនសង្ស័យ នាំមកសាកសួរចាត់ការទៅតាមផ្លូវច្បាប់។

នគរបាលស្រុកស្អាង បានឲ្យដឹងថា ករណីរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ កើតឡើងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ ២០១៨ វេលាម៉ោង ២០ និង០០នាទី នៅចំណុចផ្ទះឈ្មោះផុន សុធា ស្ថិតក្នុងភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាងខេត្តកណ្តាល។

ជនរងគ្រោះមាន ២នាក់ ឈ្មោះម ល ណ ភេទស្រី អាយុ១៤ ឆ្នាំ ជាសិស្សថ្នាក់ទី២ (សាលាបឋមសិក្សាសំប៉ានក្រោម)។
ម្ដាយឈ្មោះម៉ឺម ម៉ាឡា អាយុ ៤៦ឆ្នាំ មុខរបរកម្មការិនី (ត្រូវជាម្ដាយចិញ្ចឹមឈ្មោះម៉ឺន លក្ខិណា) ឈ្មោះស ធ ស ន ភេទស្រី អាយុ ៨ឆ្នាំ ជាសិស្សថ្នាក់ទី២(សាលាបឋមសិក្សាសំប៉ានក្រោម)។ អ្នកទាំងពីរ មានទីលំនៅភូមិសំប៉ានលើ ឃុំព្រែកព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

ជនសង្ស័យ ឈ្មោះផុន សុធា ភេទប្រុស អាយុ ២៩ឆ្នាំ ជាឪពុក មុខរបរកម្មករសំណង់ មានទីលំនៅភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

នគរបាលស្រុកស្អាង បានថ្លែងថា កន្លងមកនៅថ្ងៃ ខែមិនចាំ ឆ្នាំ២០១៨ ឈ្មោះផុន សុធា បានរួមភេទជាមួយឈ្មោះ ម ល ណនិងឈ្មោះស ធ ស នជាច្រើនលើកមកហើយ ។ លុះនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង២០ និង០០នាទី ឈ្មោះម ល ណ បានមកមើលទូរទស្សន៍ជាមួយឈ្មោះស ធ ស ន នៅផ្ទះរបស់ឈ្មោះផុន សុធា ពេលនោះឈ្មោះផុន សុធា បានយកដៃច្របាច់ប្រដាប់ភេទឈ្មោះម ល ណ រួចហើយឈ្មោះល ណ មកដេកផ្ទះខ្លួនវិញ។ លុះព្រឹកថ្ងៃទី២១ ខែសីហាឆ្នាំ២០១៨ ទើបមានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋថា ឈ្មោះផុន សុធាមានសកម្មភាពរំលោភសេពសន្ថវ:លើជនរងគ្រោះខាងលើ ។
ពេលទទួលបានព័ត៌មាននេះ ភ្លាមសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ព្រែកអំបិល សហការជាមួយកម្លាំងអន្ដរាគមន៍នគរបាលស្រុកស្អាង បានចុះទៅដល់កន្លែងកើតហេតុ និងបាននាំខ្លួនឈ្មោះផុន សុធា មកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះផុន សុធា សារភាពថា: ខ្លួនធ្លាប់បានរួមភេទជាមួយកូនបង្កើតឈ្មោះស ធ ស ន បានចំនួន ៣លើក នៅពេលរសៀលគឺលើកទី១ នៅឆ្នាំ២០១៧ គ្រាន់តែអោប លើកទី២ នៅថ្ងៃមិនចាំ ខែ២ ឆ្នាំ២០១៨ បានយកលឹង្គបុកប្រដាប់ភេទតិចៗ រួចយកដៃសាប់លឹង្គធ្វើឲ្យចេញទឹកកាមខាងក្រៅវិញនិងលើកទី៣ នៅថ្ងៃទី១០ សីហា ២០១៨ រួមភេទដូចលើកទី២ផងដែរ ។ ឈ្មោះផុន សុធា សារភាពបន្ថែមទៀតថា ចំពោះឈ្មោះ ម ល ណ គឺនៅខែ៥ ឆ្នាំ២០១៨ វេលាម៉ោង១៨ គ្រាន់តែអោបរួចយកដៃសាប់លឹង្គឲ្យចេញទឹកកាមតែ ១លើក នៅផ្ទះរបស់ខ្លួន។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្ដអនុវត្តតាមនីតិវីធី៕

អត្ថបទដែលជាប់ទាក់ទង