ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេច​ក្រឡាហោម​ បញ្ជាអោយកោះហៅ​ ឧត្ដមសេនីយ៍​ អ៊ុំ​ សុផល​ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ​ មកសាកសួរករណីដោះលែងរថយន្តថៃបង្ករគ្រោះថ្នាក់ចរាចរ​

113

លោកផែង វណ្ណៈ បាននិយាយក្នុងផេកហ្វេសប៊ុកផ្លូវការនៅថ្ងៃទី២២សីហានេះថា សម្ដេច​ក្រឡាហោម​ ស​ ខេង​ បញ្ជាអោយកោះហៅ​ ឧត្ដមសេនីយ៍​ អ៊ុំ​ សុផល​ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ​ មកសាកសួរករណីដោះលែងរថយន្តថៃបង្កគ្រោះថ្នាក់ចរាចរ​ នៅប៉ោយប៉ែត​ ?​

ផេកដដែលបានបន្តថា ប្រភព​ច្បាស់ការពីនាយនគរបាលជាន់ខ្ពស់ នៅក្រសួងមហាផ្ទៃបានបង្ហើបអោយដឹងថា​ បន្ទាប់ពីមានពាក្យបណ្ដឹងរបស់ជនរងគ្រោះទៅសម្ដេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ប្ដឹង​លោកឧត្ដមសេនីយ៍​ អ៊ុំ​ សុផល​ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ​ អំពីការរំលោភអំណាច​ក្នុងករណីគ្រោះថ្នាក់​ចរាចរនៅក្រងប៉ោយប៉ែតកាលពី​ពាក់កណ្ដាល​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៨​ រួចមក​ សម្ដេច​ក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បានចារបញ្ជាអោយ​ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ នេត​ សាវឿន​ អគ្គស្នងការ​នគរបាលជាតិ​ ចាត់វិធានការណ៍ស្រាវជ្រាវចំពោះករណីនេះ​ ។​

ប្រភព​បានអោយដឹងទៀតថា​ ពេលនេះ​សំណុំរឿង​ លោកឧត្ដមសេនីយ៍​ អ៊ុំ​ សុផល​ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ​ ដែលប្រើអំណាចបញ្ជាអោយដោះលែងរថយន្តដឹកទំនិញថៃ​ដោយមិនមានសំណងដល់ជនរងគ្រោះនោះ​បានមកដល់ការិយាល័យអនុវត្តន៍វិន័យ​របស់​នាយកដ្ឋានបុគ្គលិកហើយ​ ។​

ទង្វើរបស់លោកឧត្ដមសេនីយ៍​ អ៊ុំ​ សុផល​ បង្ករអោយមានការរឹះគន់យ៉ាងកក្រើក​ Facebook ព្រោះថា​ ពេលមានករណី​គ្រោះថ្នាក់ចរាចរ​ កើតឡើងលោកមិនដោះស្រាយតាមច្បាប់​ តាមជំនាញ​ បែជាបញ្ជាអោយដោះលែងរថយន្តពាក់ព័ន្ធអោយទៅបាត់​ ហើយសូម្បីតែប្លង់កើតហេតុក៏មិនបានគូសវាស់វែង​ និងកសាងសំណុំឯកសារអ្វីទាំងអស់​ ។​

លោកផែង វណ្ណៈ បានបន្តថា យើងរង់ចាំមើលតើលោកឧត្ដមសេនីយ៍​ ដ៏មានរឹទ្ធិអំណាចប្រចាំអាណាចក្រជាយដែនរូបនេះនឹងទទួលវិន័យបែបណា​ នៅពេលការស៊ើបអង្កេតរបស់ក្រសួងមហាផ្ទៃ​ បញ្ជប់ការស្រាវជ្រាវ​ ។​ សង្ឃឹមថា​ ជនរងគ្រោះ​ នឹងទទលបានយុត្តិធម៌ឆាប់ៗនេះ​ ៕

អត្ថបទដែលជាប់ទាក់ទង