ដាក់ឱ្យប្រើប្រាស់ប្លង់ស្ថាបត្យកម្ម ចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង និងគន្លងផ្លូវទោចក្រយាន សម្រាប់សាធារណជន និងជនពិកា
ភ្នំពេញ៖ លោកជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងជាប្រធានគណៈកម្មាធិការរៀងចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ បានចេញសេចក្ដីសម្រេច ស្ដីពី ការដាក់ឱ្យប្រើប្រាស់ប្លង់ស្ថាបត្យកម្ម ចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង និងគន្លងផ្លូវទោចក្រយាន សម្រាប់សាធារណជន និងជនពិកា។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ប្លង់ស្ថាបត្យកម្ម ចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង និងគន្លងផ្លូវទោចក្រយាន សម្រាប់សាធារណជន និងជនពិកា ត្រូវបានអនុវត្តសម្រាប់ផ្លូវរាជធានី ផ្លូវក្រុង និងផ្លូវទីប្រជុំជននានា ក្នុងខេត្ត ដើម្បីធានាសោភ័ណភាព សាធារណៈ និងការធ្វើចរាចរណ៍ប្រកបដោយសុវត្ថិភាព សុខុមាលភាព និងភាពងាយស្រួលដល់សាធារណជន និងជនពិកា។