ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ ជិះម៉ូតូលឿនពេក ទៅបុកបង្គោលភ្លើង បោកក្បាលស្លាប់

124

ភ្នំពេញ÷បុរសម្នាក់បានជិះម៉ូតូក្នុងល្បឿនលឿន ទៅបុកបង្គោលភ្លើងពេញទំហឹង បណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗ កាលពីវេលាម៉ោង១ និង ០០ នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមិថុនាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ២០១១ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សពមានឈ្មោះ ទុយថា តុលា ភេទប្រុសអាយុ២២ឆ្នាំមុខរបរជានិស្សិតឆ្នាំទី ៤ នៅសាលាដុនបូស្កូ មានស្រុកកំណើតនៅ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅ កន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០២១ មួយគ្រឿងពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1Q6344 ធ្វើដំណើរតាម បណ្ដោយផ្លូវ២០១១ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនបានរេចង្កូតជ្រុលទៅ បុកបង្គោលភ្លើងមួយដើម ពេញទំហឹងបណ្ដាលឱ្យបោកក្បាល ទៅនឹងបង្គោលភ្លើងស្លាប់ភ្លាមៗនៅនឹងកន្លែង៕

អត្ថបទដែលជាប់ទាក់ទង