ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តបុកស្រ្តីម្នាក់ កិនអូសទៅមុខ ជាច្រើនម៉ែត្រ ដាច់ក្បាលចេញពីខ្លួន

403

ភ្នំពេញ ៖ ស្រ្តីម្នាក់បានបែកក្បាលធ្លាយខួរ ដាច់ចេញពីខ្លួនស្លាប់ភ្លាមៗ បន្ទាប់ពីមានរថយន្ត ដឹកស៉ីម៉ងត៍ បើកទៅបុក ស្រ្តីរងគ្រោះ កំពុងតែដើរនៅតាមដងផ្លូវកាលពីវេលាម៉ោង ៣ និង១០ នាទីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវបេតុង ក្បែរផ្សារច្រាំងចំរះ ស្ថិតនៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធាបីភ្នំពេញ។

តាមការបញ្ជាក់ពីនគរបាល បានឲ្យដឹងថា សពមានឈ្មោះ ង៉ែត សុធារី ភេទស្រី អាយុ៥៩ឆ្នាំ ស្នាក់នៅផ្ទះលេខ១៤៣ ED4z ផ្លូវលេខ១២៨ ភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងស្រុកកំណើតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ អ្នកបើកបររថយន្តបង្កឈ្មោះ វ័ណ រតនា អាយុ២១ឆ្នាំ ស្រុកកំណើតនៅខេត្តព្រៃវែង ស្នាក់នៅសង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មាន ពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេមានស្រ្តីចំណាស់ម្នាក់ កំពុងដើរតាមចិញ្ចើមផ្លូវបេតុង ក្បែរផ្សារច្រាំងចំរះ ស្រាប់តែមានបុរសម្នាក់ បើករថយន្តដឹកស៉ីម៉ងត៍មួយគ្រឿង ពណ៌ត្រីអ៉ី ពាក់ផ្លាកលេខចង្កូតស្ដាំ KPS- 0092 ធ្វើដំណើរស្របទិសដៅជាមួយអ្នកដើរ ដោយតៃកុងរថយន្តងងុយដេក ងោកមួយផាំង ក៏ជ្រួលបុកស្រ្តីម្នាក់កំពុងដើរ បែកក្បាលស្លាប់ភ្លាមៗតែម្ដង។

ក្រោយពេលកើតតៃកុងរថយន្ត រួមទាំងរថយន្ត ត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនទៅប៉ុស្តិ៍នគរបាល ដើម្បី បញ្ជូនទៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង