ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចចម្រុះលួចឆ្មក់បង្រ្កាបទីតាំងលួចបើកKTV២កន្លែង នៅខណ្ឌពោធិ៍សែនជ័យ

136

 

ភ្នំពេញ ៖ ទីតាំងខារ៉ាអូខេ២កន្លែង ត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ លួចឆ្មក់បង្រ្កាបដោយល្មើស នឹងបម្រាមរបស់សាលារាជធានីភ្នំពេញ ហើយនៅក្នុងនោះ ឃាត់មនុស្សប្រុសស្រីបានជាច្រើនាក់។

ហេតុការណ៍ចុះប្រតិបត្តិការលួចឆ្មក់បង្ក្រាបនេះធ្វើឡើងនៅមុនក្រោយគ្នាបន្ទិច នៅយប់ថ្ងៃទី ១៤ ខែមិថុនាឆ្នាំ ២០២១ ដោយកន្លែងទី១ស្ថិតនៅតាមបណ្តោយផ្លូវបេតុង សង្កាត់កាកាបទី១ និងកន្លែងទី២ លួចឆ្មក់បង្រ្កាបនៅវេលាម៉ោង១១និង៣០នាទីយប់ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សុី សង្កាត់ចោមចៅទី៣។

យោងតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា ដោយទីតាំងលួចបើកខារ៉ាអូខេទាំង២កន្លែងនេះ ១ មានឈ្មោះ ភោជនីដ្ឋានផាត ធី ទី២ មាន ឈ្មោះជីនជន ដោយមិនគរពតាមគោលការណ៍របស់សាលារាជធានីភ្នំពេញ ដោយអនុញ្ញាតឲ្យបើកត្រឹមតែភោជនីយដ្ឋានលក់ដូរធម្មតា តែដោយសមត្ថកិច្ចចុះពិនិត្យទៅឃើញថាហាងទាំង២កន្លែងនេះបង្កប់ទៅដោយKTV មានស្រីបម្រើនិងមេការនាំភ្ញៀវនៅក្នុងនោះ ទើបសមត្ថកិច្ចចុះទៅបង្រ្កាបភ្លាមៗ។

ក្រោយពេលចុះឆ្មក់បង្រ្កាបក៏បាននាំខ្លួនមនុស្សប្រុសស្រី នៅក្នុងនោះជាច្រើននាក់ យកទៅស្នងការក្រុង ដើម្បីធ្វើការណែនាំ និងចាត់វិធានការទៅតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង