ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ថ្ងៃ​ទី​១៥​ ខែមិថុនា​ រក​ឃើញ​យានយន្ត​ល្មើស​ចំនួន​ ៨១៩​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​

206

 

​ភ្នំពេញ​ ៖​ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ នៅ​ថ្ងៃ​ទី​១៥​ ខែមិថុនា​ ឆ្នាំ​២០២១​ ឲ្យ​ដឹង​ថា​ ចំនួន​គោលដៅ​សរុប​ ១២១​គោលដៅ​ មាន​យានយន្ត​ចូល​គោលដៅ​ចំនួន​ ៧.១៣៣​គ្រឿង​ ម៉ូតូ​ ៤.៦៧៣​គ្រឿង​ ក្នុង​នោះ​រក​ឃើញ​យានយន្ត​ល្មើស​សរុប​ចំនួន​ ៨១៩​គ្រឿង​ មាន​ម៉ូតូ​ចំនួន​ ៦៥៥​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩.​អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​ ។​

​ដោយឡែក​ក្នុង​រយៈពេល​១៥​ថ្ងៃ​ (​ថ្ងៃ​ទី​០១-១៥​ ខែមិថុនា​)​ ការ​រឹត​បន្ដឹង​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ យានយន្ត​ចូល​គោលដៅ​មាន​ចំនួន​ ៨៧.៦៩២​គ្រឿង​ ក្នុង​នោះ​រក​ឃើញ​យានយន្ត​ល្មើស​សរុប​ចំនួន​ ៩.៣១២​គ្រឿង​ មាន​ម៉ូតូ​ចំនួន​ ៧.២១៧​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​ ។​

​របាយការណ៍​ដដែល​បាន​វាយតម្លៃ​រយៈពេល​១៥​ថ្ងៃ​នៃ​ខែមិថុនា​នេះ​ ឃើញ​ថា​ ការ​អនុវត្ត​តាម​អនុក្រឹត្យ​ថ្មី​ក្នុង​ការ​ផាកពិន័យ​យានយន្ត​ល្មើស​ បាន​ដំណើរការ​ទៅ​យ៉ាង​ល្អ​ប្រសើរ​ ទទួល​បានការ​គាំទ្រ​ ពិសេស​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់​ បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​យ៉ាង​ល្អ​ប្រសើរ​ ៕

{“subsource”:”done_button”,”uid”:”8BF3458C-B6E5-4B0F-A349-E2C3E8EE3907_1588306736750″,”source”:”share_action_sheet”,”origin”:”gallery”,”source_sid”:”8BF3458C-B6E5-4B0F-A349-E2C3E8EE3907_1588413064657″}
អត្ថបទដែលជាប់ទាក់ទង