ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងមន្ទីរប្រឆាំងបទល្មើស គ្រឿងញៀន បង្ក្រាប​ករណី​ជួញដូរ​ គ្រឿងញៀន​ឆ្លង​ដែន​ ឃាត់ខ្លួន​ជនជាតិ​ឡាវ​ ២​នាក់​ និង​រឹបអូស​គ្រឿងញៀន​ជិត​៥​គីឡូក្រាម​នៅ​ព្រះ​វិហារ​

67

​ព្រះ​វិហារ​ ៖​ អនុវត្ត​តាម​បញ្ជា​ ឯកឧត្តម​ នាយ​ឧត្ដម​សេនិយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​ឯកឧត្តម​ នាយ​ឧត្ដម​សេនិយ៍​ ម៉ក់​ ជី​តូ​ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​ របស់​ ឯកឧត្តម​ ឧត្ដមសេនីយ៍ឯក​ ឡឹ​ក​ វណ្ណៈ​ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ។​
​នៅ​ថ្ងៃ​ទី​១៦​ មិថុនា​ ២០២១​ វេលា​ម៉ោង​១០​និង​៣២​នាទី​ កម្លាំង​ជំនាញ​ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​(​ក​១)​ ដឹកនាំ​ដោយ​លោក​ ឧត្តមសេនីយ៍ទោ​ អ៊ិ​ន​ សុង​ នាយករង​មន្ទីរ​ មានការ​ចូលរួម​ពី​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​.​ កម្លាំង​របស់​ប៉ុស្តិ៍​កំពង់​ស្រឡៅ​ នៃ​វរ​:​ការពារ​ព្រំដែន​លេខ​ ១០៥.​ ព្រមទាំង​មានការ​សម្របសម្រួល​ពី​ ឯកឧត្ដម​ ទី​ សុ​វិ​ន​ថា​ល់​ ព្រះរាជអាជ្ញា​អយ្យការ​អម​សាលាដំបូង​ខេត្តព្រះវិហារ​ បាន​បើក​ការ​ស៊ើបអង្កេត​ ស្រាវជ្រាវ​ បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ចូល​ពី​ឡាវ​មក​កម្ពុជា​តាម​ផ្លូវទឹក​ នៅ​ចំណុច​ ភូមិ​កំពង់​ពោធិ៍​ ឃុំ​កំពង់​ស្រឡៅ​១​ ស្រុក​ឆែម​ ខេត្តព្រះវិហារ​ ។​
​លទ្ធផល​នៃ​ប្រតិបត្តិការ​ខាងលើ​នេះ​ កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ ០២​នាក់​ ៖ ១-​ឈ្មោះ​ MOUAN​ VORLABOUD​ ភេទ​ប្រុស​ អាយុ​ ៣៧​ឆ្នាំ​ ជនជាតិ​ឡាវ​  និង២-​ឈ្មោះ​ កែវ​ ថា​ ភេទ​ប្រុស​ អាយុ​ ៣៧​ឆ្នាំ​ ជនជាតិ​ ឡាវ​។​
​វត្ថុ​តាង​ចាប់​យក​បាន​ ៖​ -​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE)៥​កញ្ចប់​ធំ​ ទម្ងន់​ ៤៩៨៨,៨៤​ក្រាម​ និង​មធ្យោបាយ​ដឹក​ជ​ញ្ជួ​ន​ទូក​យន្ត​ ១​គ្រឿង​ ។​
​បច្ចុប្បន្ន​ ជនសង្ស័យ​ និង​វត្ថុ​តាង​ខាងលើ​ បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​ ដើម្បី​កសាង​សំណុំរឿង​បន្ត​ទៅ​សាលាដំបូង​ខេត្តព្រះវិហារ​តាម​នីតិវិធី​ ៕

អត្ថបទដែលជាប់ទាក់ទង